នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នាងអេសធើរ 2:16 - អាល់គីតាប គេបានមកនាំនាងយកទៅជូនស្តេចអហាស៊ូរុស នៅបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាននាំអេសធើរចូលទៅថ្វាយព្រះបាទអ័ហាស៊ូរុស នៅក្នុងរាជវាំង នៅខែទីដប់ គឺជាខែបុស្ស ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានមកនាំនាងយកទៅថ្វាយព្រះចៅអហាស៊ូរុស នៅព្រះបរមរាជវាំង នាខែទីដប់ គឺខែបុស្សក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់ |
នៅដើមរជ្ជកាលស្តេចអហាស៊ូរុស អ្នកស្រុកនោះបានផ្ញើសារមួយជូនស្តេច ដើម្បីចោទប្រកាន់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម។
នៅគ្រានោះ លោកអែសរ៉ាបានមកដល់ក្រុងយេរូសាឡឹម នៅខែទីប្រាំ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចអើថាស៊ើកសេស។
ក្រោយហេតុការណ៍ទាំងនោះមក ស្តេចអហាស៊ូរុសស្ងប់កំហឹង ស្ដេចនឹកដល់នាងវ៉ាសធី និងអំពើដែលនាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះនាង។
លុះដល់វេននាងត្រូវចូលជួបស្ដេច នាងអេសធើរ ជាកូនរបស់លោកអប៊ីហែល ដែលត្រូវជាឪពុកមារបស់លោកម៉ាដេកាយហើយលោកម៉ាដេកាយ បានយកនាងមកចិញ្ចឹម នាងអេសធើរពុំបានទាមទារសុំអ្វី ក្រៅពីរបស់ដែលលោកហេកាយ ជាមហាតលិករបស់ស្ដេច និងជាអ្នកថែរក្សាពួកស្ត្រី ប្រគល់ឲ្យនោះឡើយ។ នាងអេសធើរជាស្ត្រីម្នាក់ ដែលគេស្រឡាញ់រាប់អានគ្រប់ៗគ្នា។
ស្តេចស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី។
សូមស្តេចចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណាខេត្តទាំងអស់ក្នុងរាជាណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហាតលិករបស់ស្តេច និងជាអ្នកថែរក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។
នៅថ្ងៃដដែលនោះ គឺថ្ងៃទីម្ភៃបីក្នុងខែជេស្ឋ គេក៏បានកោះហៅពួកស្មៀនស្តេចមក ហើយប្រាប់ឲ្យសរសេរសារ តាមសេចក្ដីដែលម៉ាដេកាយបង្គាប់ ផ្ញើទៅជនជាតិយូដា ពួកមេទ័ព ពួកទេសាភិបាល និងមេដឹកនាំអាណាខេត្តទាំងអស់ ចាប់ពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី គឺមានទាំងអស់មួយរយម្ភៃប្រាំពីរអាណាខេត្ត។ សារទាំងនោះសរសេរតាមអក្សររបស់អាណាខេត្តនីមួយៗ និងតាមភាសារបស់ជាតិសាសន៍នីមួយៗ។ រីឯជនជាតិយូដាក៏បានទទួលសារតាមភាសា និងអក្សររបស់ខ្លួនផ្ទាល់ដែរ។