Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 2:15 - អាល់គីតាប

15 លុះ​ដល់​វេន​នាង​ត្រូវ​ចូល​ជួប​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​ចូល​ដល់​វេន​របស់​អេសធើរ កូន​អ័ប៊ី‌ហែល ជា​ឪពុក​មា​របស់​ម៉ា‌ដេកាយ ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​របស់​ខ្លួន ត្រូវ​ចូល​គាល់​ស្តេច នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​មហា​តលិក​របស់​ស្តេច ជា​អ្នកថែ​រក្សា​ពួកស្ត្រី​បាន​ប្រគល់​ឲ្យ​នោះឡើយ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាង​ក៏​ពេញ​ចិត្ត​នឹង​នាង​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 លុះ​ដល់​វេន​នាង​ត្រូវ​ចូល​គាល់​ស្ដេច នាង​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌ហែល ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ម៉ាដេ‌កាយ​ហើយ​លោក​ម៉ាដេ‌កាយ បាន​យក​នាង​មក​ចិញ្ចឹម នាង​អេសធើរ​ពុំ​បាន​ទាម‌ទារ​សុំ​អ្វី ក្រៅ​ពី​របស់​ដែល​លោក​ហេកាយ ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី ប្រគល់​ឲ្យ​នោះ​ឡើយ។ នាង​អេសធើរ​ជា​ស្ត្រី​ម្នាក់ ដែល​គេ​ស្រឡាញ់​រាប់​អាន​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឯ​អេសធើរ កូន​អ័ប៊ី‌ហែល ជា​មា​របស់​ម៉ា‌ដេកាយ​ដែល​បាន​យក​មក​ចិញ្ចឹម​ទុក​ជា​កូន​ខ្លួន កាល​ដល់​ពេល​ដែល​នាង​ត្រូវ​ចូល​ទៅ​ឯ​ស្តេច នោះ​នាង​មិន​បាន​សូម​អ្វី​ក្រៅ​ពី​របស់​ដែល​ហេកាយ ជា​ក្រម​វាំង​របស់​ស្តេច ជា​អ្នក​រក្សា​ពួក​ស្រីៗ​បាន​ឲ្យ​នោះ​ទេ ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នាងក៏​ពេញ​ចិត្ត​នឹង​នាង

សូមមើលជំពូក ចម្លង




នាង​អេសធើរ 2:15
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ទៅ​ជួប​ស្ដេច​នៅ​ពេល​ល្ងាច លុះ​ព្រលឹម​ឡើង នាង​ទៅ​នៅ​ក្នុង​វិមាន​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ការ​ថែ​ទាំ​របស់​លោក​សាស‌កាស ជា​មហា‌តលិក​របស់​ស្ដេច និង​ជា​អ្នក​ថែ‌រក្សា​ក្រុម​ភរិយា។ នាង​គ្មាន​សិទ្ធិ​វិល​មក​រក​ស្ដេច​វិញ​ទេ លើក‌លែង​តែ​ស្ដេច​ចង់​បាន​នាង ហើយ​ហៅ​នាង​ចំ​ឈ្មោះ។


គេ​បាន​មក​នាំ​នាង​យក​ទៅ​ជូន​ស្តេច​អហា‌ស៊ូរុស នៅ​បរម‌រាជ‌វាំង នា​ខែ​ទី​ដប់ គឺ​ខែ​បុស្ស​ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​របស់​ស្ដេច។


សូម​ស្តេច​ចេញ​បញ្ជា​ឲ្យ​ពួក​មន្ត្រី ដែល​ស្ថិត​នៅ​តាម​អាណា‌ខេត្ត​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ទទួល​បន្ទុក​ប្រមូល​ស្ត្រី​ព្រហ្មចារី ដែល​នៅ​ក្មេង ហើយ​មាន​រូប​ឆោម​ស្រស់​ស្អាត យក​មក​ដាក់​នៅ​វិមាន​ស្ត្រី ក្នុង​រាជ​ធានី​ស៊ូសាន។ សូម​ឲ្យ​លោក​ហេកាយ ដែល​ជា​មហា‌តលិក​របស់​ស្តេច និង​ជា​អ្នក​ថែ‌រក្សា​ពួក​ស្ត្រី មើល​ថែ​ទាំ​នាង​ទាំង​នោះ ព្រម​ទាំង​ផ្ដល់​គ្រឿង​សំអាង​កាយ​ផង។


នៅ​ថ្ងៃ​ដដែល​នោះ ស្តេច​អហា‌ស៊ូរុស​ប្រទាន​វិមាន​របស់​លោក​ហាម៉ាន ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា ទៅ​ឲ្យ​មហា‌ក្សត្រិ‌យានី​អេសធើរ។ នាង​អេសធើរ​ជម្រាប​ស្ដេច​ឲ្យ​បាន​ជ្រាប​ថា លោក​ម៉ាដេ‌កាយ​ត្រូវ​ជា​សាច់‌ញាតិ​របស់​នាង ដូច្នេះ លោក​ម៉ាដេ‌កាយ​ក៏​ចូល​មក​ជួប​ស្ដេច។


មហា‌ក្សត្រិ‌យានី​អេសធើរ ជា​កូន​របស់​លោក​អប៊ី‌សាយ និង​លោក​ម៉ាដេ‌កាយ ដែល​ជា​ជន‌ជាតិ​យូដា​បាន​ចង​ក្រង​លិខិត​មួយ​ទៀត តាម​អំណាច​ដែល​គាត់​មាន ដើម្បី​បញ្ជាក់​ពី​លើ​លិខិត​មុន ស្ដី​អំពី​បុណ្យ​ពួរីម។


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​តែងតែ​អប់រំ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា មុន​នឹង​ទទួល​សិរី‌រុង‌រឿង តោង​ដាក់​ខ្លួន​ជា​មុន​សិន។


ក៏​ប៉ុន្តែ ចំពោះ​បង​វិញ មាន​តែ​អូន​មួយ​ប៉ុណ្ណោះ​ដែល​ជា​គូ​កំណាន់​ចិត្ត អូន​ល្អ​ឥត​ខ្ចោះ អូន​ជា​កូន​តែ​មួយ​គត់​របស់​ម្ដាយ ជា​កូន​សម្លាញ់​ចិត្ត​របស់​ម្ដាយ។ ពួក​យុវ‌នារី​ឃើញ​នាង ក៏​ពោល​ថា នាង​ជា​ស្ត្រី​ប្រកប​ដោយ​សុភ‌មង្គល ពួក​ភរិយា និង​ពួក​ស្រី​ស្នំ ក៏​កោត​សរសើរ​នាង​ដែរ។


ខ្ញុំ​ជា​កំពែង​ក្រុង​មួយ សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។


ប៉ុន្ដែ អុលឡោះ​នៅ​ជា​មួយ​គាត់ អុលឡោះ​បាន​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ចិត្ត​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​រាជ​វាំង​ទាំង​មូល​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម