នាងអេសធើរ 2:17 - អាល់គីតាប17 ស្តេចស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចពេញចិត្តនឹងនាង ហើយមានចិត្តសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាមហាក្សត្រិយានីជំនួសនាងវ៉ាសធី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ស្ដេចស្រឡាញ់អេសធើរ លើសជាងស្ត្រីឯទៀតទាំងអស់ ហើយនាងទទួលបានការសន្ដោស និងការគាប់ព្រះហឫទ័យពីស្ដេច លើសជាងស្ត្រីក្រមុំឯទៀតទាំងអស់ ដល់ម៉្លេះបានជាស្ដេចបំពាក់មកុដរាជ្យ ហើយតាំងនាងឡើងជាអគ្គមហេសី ជំនួសព្រះនាងវ៉ាសធី។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះរាជាស្រឡាញ់នាងអេសធើរលើសស្ត្រីឯទៀតៗ ស្ដេចគាប់ព្រះហឫទ័យនឹងនាង ហើយមានព្រះហឫទ័យសន្ដោសចំពោះនាង លើសស្ត្រីក្រមុំព្រហ្មចារីឯទៀតៗ។ ពេលនោះ ស្ដេចក៏បំពាក់មកុដរាជ្យលើនាង ហើយលើកនាងធ្វើជាព្រះមហាក្សត្រិយានីជំនួសព្រះនាងវ៉ាសធី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី សូមមើលជំពូក |
ពេលនោះ ដើមឈើទាំងប៉ុន្មាននៅតាមព្រៃនឹងទទួលស្គាល់ថា គឺយើងនេះហើយជាអុលឡោះតាអាឡា។ យើងរំលំដើមឈើខ្ពស់ៗ ហើយលើកដើមឈើតូចៗឲ្យលូតខ្ពស់ឡើង។ យើងធ្វើឲ្យដើមឈើដែលមានស្លឹកខៀវខ្ចី ប្រែជាក្រៀមស្ងួត ហើយធ្វើឲ្យដើមឈើក្រៀមស្ងួត ត្រឡប់ជាមានស្លឹកខៀវខ្ចីវិញ។ យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងក៏នឹងធ្វើយ៉ាងនោះដែរ»។