ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




នាង​អេសធើរ 1:6 - អាល់គីតាប

គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កំរាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចង​សំពត់​ពណ៌​ស ពណ៌​បៃតង និងពណ៌​ខៀវ ដោយ​ខ្សែ​ខ្លូត​ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ដាក់​លើ​កម្រាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង និង​ខ្មៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កម្រាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​មាន​សំពត់​ស បៃតង នឹង​ខៀវ ចង​ដោយ​ខ្សែ​ខ្លូត‌ទេស​ពណ៌​ស្វាយ ភ្ជាប់​នឹង​សសរ​ថ្ម​កែវ​ដោយ​ក្រវិល​ប្រាក់ ក៏​មាន​កៅអី​ធ្វើ​ពី​មាស នឹង​ពី​ប្រាក់ ដាក់​លើ​កំរាល​ថ្ម​កែវ​ពណ៌​ក្រហម ស លឿង ហើយ​ខ្មៅ​ដែរ

សូមមើលជំពូក



នាង​អេសធើរ 1:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​វិល​ពី​ឧទ្យាន​ចូល​មក​ក្នុង​សាល​ជប់‌លៀង​វិញ ក្នុង​ពេល​លោក​ហាម៉ាន​ក្រាប​លើ​គ្រែ ដែល​នាង​អេសធើរ​នៅ​លើ​នោះ។ ស្តេច​ក៏​ស្រែក​ឡើង​ថា៖ «ជន​នេះ​ចង់​រំលោភ​មហា‌ក្សត្រិ‌យានី​នៅ​ចំពោះ​មុខ​យើង ក្នុង​ដំណាក់​នេះ​ថែម​ទៀត!»។ ស្តេច​មាន​ប្រសាសន៍​មិន​ទាន់​ផុត​ផង ពួក​អ្នក​បម្រើ​ក៏​យក​ក្រណាត់​មក​ឃ្លុំ​មុខ​លោក​ហាម៉ាន។


លោក​ម៉ាដេ‌កាយ​ចាក​ចេញ​ពី​ស្តេច ទាំង​ស្លៀក​សម្លៀក‌បំពាក់​របស់​ស្ដេច ដែល​មាន​ពណ៌​ស្វាយ និង​ពណ៌​ស ហើយ​គាត់​ពាក់​អាវ​ធំ​ពណ៌​ក្រហម និង​ពាក់​មកុដ​មាស​យ៉ាង​ធំ​ផង។ ពេល​នោះ មាន​សំរែក​អរ​សប្បាយ​ពាស‌ពេញ​ក្រុង​ស៊ូសាន​ទាំង​មូល។


ចូរ​ធ្វើ​ជំរំ‌សក្ការៈ ពី​ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ ត្រូវ​ប៉ាក់​លំអ​ដោយ​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


នាង​អង្គុយ​នៅ​លើ​គ្រែ​តាក់​តែង​យ៉ាង​ស្អាត នៅ​មុខ​មាន​តុ​មួយ​ដែល​នាង​យក​គ្រឿង​ក្រអូប និង​ប្រេង​របស់​យើង​មក​ដាក់​ទទួល​ពួក​គេ។


នៅ​ក្បែរ​អាសនៈ​របស់​ពួក​គេ ពួក​គេ​ដេក​លើ​សម្លៀក‌បំពាក់​ដែល​អ្នក​ក្រ យក​មក​បញ្ចាំ។ ពួក​គេ​យក​ស្រា​ពី​អ្នក​ដែល​ត្រូវ​ពិន័យ ទៅ​ផឹក​ក្នុង​វិហារ​នៃ​ព្រះ​របស់​ពួក​គេ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កំរាល​ព្រំ ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។


អ្នក​រាល់​គ្នា​សម្រាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុក អ្នក​រាល់​គ្នា​ទំរេត​យ៉ាង​ច្រអូស​នៅ​លើ​កំរាល​ព្រំ បរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។


ស្តេច​សូល​ប្រកែក​មិន​ព្រម​ពិសា​ទេ តែ​ដោយ​ពួក​អ្នក​បម្រើ និង​ស្ត្រី​នោះ​ទទូច​អង្វរ​ពេក ស្តេច​ក៏​យល់​ព្រម។ ស្តេច​ក្រោក​ពី​ដី ឡើង​ទៅ​នៅ​លើ​គ្រែ។