ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
នាងរស់ 4:6 - អាល់គីតាប បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកដែលមានច្បាប់លោះនោះ ឆ្លើយថា៖ «ខ្ញុំមិនអាចលោះបានទេ ក្រែងបាត់មត៌ករបស់ខ្ញុំ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំលោះចុះ ដ្បិតខ្ញុំមិនអាចលោះបានទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះឆ្លើយវិញថា៖ «បើដូច្នេះ ខ្ញុំមិនអាចទិញបានទេ ព្រោះខ្ញុំមិនចង់ខាតប្រយោជន៍ និងបាត់កេរអាករផ្ទាល់របស់ខ្ញុំឡើយ សូមលោកប្អូនទិញយកចុះ! ខ្ញុំពុំអាចទិញបានទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសំរាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំ នឹងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។ |
ពេលនោះ យូដាពោលទៅកាន់អូណាន់ថា៖ «ចូរទៅរួមរស់ជាមួយបងថ្លៃរបស់កូន យកនាងធ្វើជាភរិយា ហើយបន្តពូជពង្សឲ្យបងប្រុសរបស់កូនទៅ»។
ប្រសិនបើបងប្អូនរបស់អ្នកធ្លាក់ខ្លួនក្រ ហើយត្រូវលក់ដីមួយចំណែករបស់ខ្លួន អ្នកដែលមានសិទ្ធិលោះដី គឺសាច់ញាតិដ៏ជិតដិតត្រូវមកលោះយកដីដែលបងប្អូននោះលក់។
ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកអះលីជំអះនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំ មិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួនឲ្យបានគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។
ពួកអះលីជំអះរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធ មិនព្រមរៀបការជាមួយនាងទេនោះ
បងថ្លៃត្រូវចូលទៅជិតគាត់នៅចំពោះមុខពួកអះលីជំអះ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្តោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។
នាងណាអូមីពោលទៅកាន់កូនប្រសាថា៖ «សូមអរគុណអុលឡោះតាអាឡាដែលមានចិត្តមេត្តាករុណាជានិច្ចចំពោះមនុស្សនៅរស់ ក៏ដូចជាមនុស្សស្លាប់ដែរ!»។ នាងណាអូមីនិយាយបន្តទៀតថា៖ «បុរសនេះជាសាច់ញាតិជិតដិតរបស់យើង គាត់ជាមនុស្សម្នាក់ដែលមានភារកិច្ចទទួលបន្ទុកថែរក្សាយើង»។
យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែកខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យាដោយយកអុលឡោះតាអាឡាដែលនៅអស់កល្បជានិច្ចជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។
លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាអ្នកបម្រើរបស់លោក។ សូមលោកមេត្តាទទួលនាងខ្ញុំ ធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។