ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។
នាងរស់ 4:12 - អាល់គីតាប សូមអុលឡោះតាអាឡាប្រទានឲ្យអ្នក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារអ្នក បានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង ពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក តាមរយៈស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារបានបង្កើតឲ្យយូដាដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់ប្រទានឲ្យលោក និងនាងមានកូនចៅច្រើន ដើម្បីឲ្យគ្រួសារលោកបានដូចគ្រួសាររបស់លោកពេរេស ជាកូនរបស់លោកយូដា និងនាងតាម៉ារដែរ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។ |
ប៉ុន្តែ ទារកនោះបានដកដៃចូលទៅវិញ ហើយបងរបស់វាក៏កើតចេញមក។ ពេលនោះឆ្មបពោលថា៖ «ឯងបានបើកប្រឡោះដណ្តើមចេញមុន!» គាត់ដាក់ឈ្មោះកូននោះថា “ពេរេស”។
កូនប្រុសរបស់យូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។
ក្រោយមកលោកយូដា បានយកនាងតាម៉ារជាកូនប្រសាហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
តើអុលឡោះមិនបានផ្សំផ្គុំអ្នកទាំងពីរ ឲ្យទៅជារូបកាយតែមួយ មានចិត្តគំនិតតែមួយទេឬ? ទ្រង់ធ្វើដូច្នេះ ក្នុងគោលបំណងអ្វី? គឺឲ្យអ្នកទាំងពីរបង្កើតកូនចៅ ដែលជាអំណោយទានរបស់អុលឡោះ។ ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ គឺម្នាក់ៗមិនត្រូវក្បត់ចិត្តភរិយា ដែលខ្លួនបានរៀបការតាំងពីក្មេងនោះឡើយ។
លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម
លោកអេលីជូនពរលោកអែលកាណា និងនាងហាណាថា៖ «សូមអុលឡោះតាអាឡាប្រោសប្រទាន ឲ្យអ្នកមានកូនផ្សេងទៀត ជាមួយស្ត្រីនេះ ជំនួសកូនដែលនាងបានជូនទៅអុលឡោះតាអាឡា!»។ បន្ទាប់មកពួកគេវិលត្រឡប់ទៅផ្ទះវិញ។