នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ទំនុកតម្កើង 80:11 - អាល់គីតាប ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ ព្រះគម្ពីរខ្មែរសាកល វាបោះមែកធាងរហូតដល់សមុទ្រ ហើយពន្លករបស់វាទៅរហូតដល់ទន្លេធំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមទំពាំងបាយជូរនោះបែកមែក រហូតទៅដល់សមុទ្រ ហើយពន្លករបស់វារហូតទៅដល់ទន្លេអឺប្រាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ |
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
ស្តេចស៊ូឡៃម៉ានគ្រប់គ្រងលើនគរទាំងប៉ុន្មានចាប់ពីទន្លេអឺប្រាតរហូតដល់ស្រុកភីលីស្ទីន និងព្រំប្រទល់ស្រុកអេស៊ីប នគរទាំងនោះនាំសួយសារអាករមកជូនស្តេចស៊ូឡៃម៉ាន ហើយនៅជាចំណុះគាត់រហូតដល់គាត់ស្លាប់។
ស៊ូឡៃម៉ានត្រួតត្រាលើទឹកដីទាំងប៉ុន្មាន ដែលស្ថិតនៅត្រើយខាងនាយទន្លេអឺប្រាត ចាប់ពីក្រុងធីពសារហូតដល់ក្រុងកាសា។ ស្តេចទាំងប៉ុន្មាននៅត្រើយខាងនាយទន្លេអឺប្រាត ស្ថិតនៅក្រោមអំណាចស្តេចស៊ូឡៃម៉ានទាំងអស់។ ពេលនោះមានសុខសន្តិភាពគ្រប់ទិសទី។
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលស្តេចហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
សូមឲ្យអំណាចរបស់ស្តេចលាតសន្ធឹង ពីសមុទ្រមួយទៅសមុទ្រមួយ និងលាតសន្ធឹងពីទន្លេអឺប្រាតនេះ រហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ដែលលាតសន្ធឹងពីសមុទ្រក្រហម រហូតដល់សមុទ្រមេឌីទែរ៉ាណេ ពីវាលរហោស្ថានស៊ីណៃ រហូតដល់ទន្លេអឺប្រាត។ យើងនឹងប្រគល់ប្រជាជននៅតំបន់នោះ មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នកត្រូវបណ្តេញពួកគេចេញពីមុខអ្នក។