ដរាបណានៅតែមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវក្តៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
ទំនុកតម្កើង 74:17 - អាល់គីតាប ទ្រង់បានកំណត់ព្រំដែនរវាងទឹក និងដី ទ្រង់ក៏បានបង្កើតរដូវប្រាំង និងរដូវឆ្នាំដែរ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលតាំងអស់ទាំងព្រំដែននៃផែនដី គឺព្រះអង្គហើយ ដែលបង្កើតឲ្យមានរដូវក្ដៅ និងរដូវរងា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតាំងព្រំដែនទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ នឹងរដូវត្រជាក់។ |
ដរាបណានៅតែមានផែនដីនៅឡើយ ដរាបនោះក៏នឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ មានត្រជាក់ មានក្តៅ មានរដូវក្តៅ រដូវរងា មានថ្ងៃ មានយប់ ជារហូតតរៀងទៅមិនដែលអាក់ខានឡើយ»។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ អុលឡោះនៅតែសំដែងចិត្តសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ទ្រង់ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្ដផង»។
អុលឡោះប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ អុលឡោះបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។
ពេលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក ពេលអុលឡោះបំបែកមនុស្សលោកចេញពីគ្នា ទ្រង់បានកំណត់ព្រំដែន ឲ្យជាតិសាសន៍នានា ដោយយោងតាមចំនួនកូនចៅអ៊ីស្រអែល។