ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។
ទំនុកតម្កើង 38:17 - អាល់គីតាប ដ្បិតខ្ញុំកំពុងតែចង់ដួល ហើយខ្ញុំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ ព្រះគម្ពីរខ្មែរសាកល មែនហើយ ទូលបង្គំហៀបនឹងដួល ហើយទុក្ខសោករបស់ទូលបង្គំនៅចំពោះទូលបង្គំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំបម្រុងតែនឹងដួលទៅហើយ ហើយការឈឺចាប់របស់ទូលបង្គំ នៅពីមុខទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទូលបង្គំកំពុងតែចង់ដួល ហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំជិតដួលហើយ សេចក្ដីទុក្ខព្រួយរបស់ទូលបង្គំនៅមុខទូលបង្គំជានិច្ច |
ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។
ផ្ទុយទៅវិញ ពេលខ្ញុំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងខ្ញុំ ហើយអ្នកដទៃដែលខ្ញុំពុំស្គាល់ បានវាយខ្ញុំ និងហែកហួរខ្ញុំ ឥតឈប់ឡើយ។
សូមកុំបណ្តោយឲ្យអស់អ្នកដែលតាំងខ្លួន ជាសត្រូវនឹងខ្ញុំ បានអរសប្បាយ ព្រោះតែខ្ញុំចាញ់ សូមកុំបណ្តោយឲ្យអស់អ្នក ដែលស្អប់ខ្ញុំដោយឥតហេតុផល ពេបជ្រាយដាក់ខ្ញុំឡើយ។
ខ្ញុំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន ហើយខ្ញុំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
ខ្ញុំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ខ្ញុំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។