ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 29:1 - អាល់គីតាប

ពពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​អើយ ចូរ​នាំ​គ្នា​តម្កើង​អុលឡោះ‌តាអាឡា ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង និង​អំណាច​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កូន​ទាំងឡាយ​របស់​ព្រះ​អើយ ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ចូរ​ថ្វាយ​សិរីរុងរឿង និង​ឫទ្ធានុភាព​ដល់​ព្រះយេហូវ៉ា​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱព​ពួក​ទេវតា​នៅ​ស្ថាន​សួគ៌​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ចូរ​ថ្វាយ​សិរី‌ល្អ និង​ឫទ្ធា​នុភាព​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពពួក​ទេវតា​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​នាំ​គ្នា​តម្កើង​ព្រះ‌អម្ចាស់ ចូរ​លើក​តម្កើង​សិរី‌រុងរឿង និង​តេជា‌នុភាព​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ ចូរ​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា

សូមមើលជំពូក



ទំនុកតម្កើង 29:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ទី‌សក្ការៈ​របស់​ទ្រង់ ឱ​អុលឡោះ​អើយ ទ្រង់​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ទ្រង់​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ របស់​ទ្រង់​មាន​កម្លាំង និង​អំណាច សូម​សរសើរ​តម្កើង​ទ្រង់!


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


ប្រជា‌ជាតិ​ណា និង​នគរ​ណា ដែល​មិន​បម្រើ​អ្នក មុខ​ជា​ត្រូវ​វិនាស​មិន​ខាន ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ត្រូវ​គេ​បំផ្លាញ។