ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។
ទំនុកតម្កើង 22:22 - អាល់គីតាប ខ្ញុំនឹងផ្សាយដំណឹងអំពីនាម របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់ ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំ ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងប្រកាសព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ទូលបង្គំ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលចំណោមអង្គប្រជុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទូលបង្គំនឹងប្រកាសអំពីព្រះនាមព្រះអង្គ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ នៅកណ្ដាលក្រុមជំនុំ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងផ្សព្វផ្សាយអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទូលបង្គំនឹងប្រកាសប្រាប់ពីព្រះនាមទ្រង់ ដល់ពួកបងប្អូន ទូលបង្គំនឹងសរសើរដំកើងទ្រង់ នៅកណ្តាលពួកជំនុំ |
ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។
អុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើង ទ្រង់ក្នុងចំណោមប្រជាជនទាំងឡាយ ខ្ញុំនឹងច្រៀង គីតាបសាបូរជូនទ្រង់ ក្នុងចំណោមប្រជាជាតិនានា
ស្តេចនឹងឆ្លើយតបទៅគេថា “យើងសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រប់ពេលដែលអ្នករាល់គ្នាប្រព្រឹត្ដអំពើទាំងនោះ ចំពោះអ្នកតូចតាចជាងគេបំផុតម្នាក់ ដែលជាបងប្អូនរបស់យើងនេះ អ្នករាល់គ្នាក៏ដូចជាបានប្រព្រឹត្ដចំពោះយើងដែរ”។
អ៊ីសាមានប្រសាសន៍ថា៖ «កុំភ័យខ្លាចអ្វីឡើយ! ទៅប្រាប់បងប្អូនខ្ញុំឲ្យទៅស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅទីនោះ»។
អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯអុលឡោះជាបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯបិតាខ្ញុំ ដែលជាបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯម្ចាស់របស់ខ្ញុំដែលជាម្ចាស់របស់អ្នករាល់គ្នាដែរ»។
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។