«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីណូអាឌាជាអ្នកថ្លែងបន្ទូលនៃអុលឡោះនិងណាពីឯទៀតៗ ដែលចង់បំភ័យខ្ញុំដែរ»។
ទំនុកតម្កើង 137:7 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចនូវអំពើ ដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកំទេចក្រុងនេះទៅ! ចូរកំទេចក្រុងនេះរហូតដល់គ្រឹះ!»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមកុំភ្លេចនូវអំពើដែលជនជាតិអេដុម បានប្រព្រឹត្តចំពោះយើងខ្ញុំ នៅថ្ងៃដែលក្រុងយេរូសាឡឹមរលំនោះឡើយ គឺពួកគេពោលថា: «ចូរកម្ទេចក្រុងនេះទៅ! ចូរកម្ទេចក្រុងនេះរហូតដល់គ្រឹះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីពួកជនជាតិអេដំមថា នៅថ្ងៃលំបាកនៃក្រុងយេរូសាឡិម នោះគេបានស្រែកថា ចូររំលំវា ចូររំលំវាទៅ រហូតដល់ឫសជញ្ជាំងផង |
«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និងលោកសាន់បាឡាត់បានប្រព្រឹត្ត ហើយសូមនឹកចាំពីណូអាឌាជាអ្នកថ្លែងបន្ទូលនៃអុលឡោះនិងណាពីឯទៀតៗ ដែលចង់បំភ័យខ្ញុំដែរ»។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស្វេថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកឲ្យអស់ពីផែនដី ឥតឲ្យនរណានឹកចាំពីពួកគេទៀតឡើយ»។
ដោយអ្នកសប្បាយរីករាយនៅពេលឃើញពូជពង្សអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង សោកសង្រេង យើងក៏នឹងធ្វើឲ្យអ្នកធ្លាក់ខ្លួនវេទនាយ៉ាងនោះដែរ។ ភ្នំសៀរអើយ អ្នក និងស្រុកអេដុមទាំងមូលមុខជាត្រូវវិនាស។ ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា។
«កូនមនុស្សអើយ ចូរបែរមុខទៅរកភ្នំសៀរ ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងភ្នំនោះទៅ!
ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោមព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។
អុលឡោះតាអាឡាមានបន្ទូលថា: ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួន ដោយមុខដាវ ឥតត្រាប្រណី។ ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួន ហើយចងគំនុំឥតឈប់ឈរឡើយ។
ទ្រង់ចេញមក ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ និងសង្គ្រោះស្ដេចដែលទ្រង់បានតែងតាំង។ ទ្រង់ប្រហារមេគ្រួសាររបស់មនុស្សអាក្រក់ ទ្រង់កំទេចពួកគេឲ្យវិនាសសូន្យ ទាំងអស់គ្នា។ - សម្រាក
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា“យើងចង់ដាក់ទោសជនជាតិអាម៉ាឡេក ដែលបានធ្វើបាបជនជាតិអ៊ីស្រអែល គឺរារាំងផ្លូវជនជាតិអ៊ីស្រអែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។