ទំនុកតម្កើង 120:3 - អាល់គីតាប អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? ព្រះគម្ពីរខ្មែរសាកល អណ្ដាតនៃល្បិចកលអើយ តើព្រះអង្គនឹងឲ្យអ្វីដល់ឯង? តើព្រះអង្គនឹងបន្ថែមអ្វីដល់ឯង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱអណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង? ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអណ្តាតដែលបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង តើត្រូវធ្វើអ្វីទៀតដល់ឯង |
បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន?
កាលណោះបងប្អូនបានទទួលផលអ្វី? គឺគ្មានអ្វីក្រៅពីកិច្ចការដែលនាំឲ្យបងប្អូនខ្មាសនៅពេលនេះឡើយ ជាកិច្ចការដែលបណ្ដាលឲ្យបងប្អូនស្លាប់!