អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ ឥតពូជ ឥតអំបូរ ហើយត្រូវប្រជាជនដេញចេញពីស្រុក។
ទំនុកតម្កើង 12:8 - អាល់គីតាប ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស កាន់តែច្រើនឡើងៗក៏ដោយ។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង នៅពេលដែលអំពើថោកទាបត្រូវបានលើកតម្កើងនៅក្នុងចំណោមមនុស្សលោក៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សលើកតម្កើង សេចក្ដីលាមកអាក្រក់ឡើង មនុស្សអាក្រក់ដើរក្រវែលគ្រប់កន្លែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស កាន់តែច្រើនឡើងៗក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សលើកដំកើងសេចក្ដីលាមកអាក្រក់ឡើង នោះមនុស្សអាក្រក់ក៏ដើរតែពាសគ្រប់កន្លែង។ |
អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់ ឥតពូជ ឥតអំបូរ ហើយត្រូវប្រជាជនដេញចេញពីស្រុក។
កាលណាចៅហ្វាយចូលចិត្តស្ដាប់ពាក្យភូតភរ កូនចៅនឹងក្លាយទៅជាមនុស្សអាក្រក់ទាំងអស់គ្នា។
ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាតែងតាំងជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
អេប្រាអ៊ីមរងនូវការវិនិច្ឆ័យទោស ហើយត្រូវគេជិះជាន់សង្កត់សង្កិន ព្រោះអេប្រាអ៊ីមរត់ទៅពឹងពាក់លើអ្វីៗ ដែលឥតបានការ។
អ្នកធ្វើតាមច្បាប់របស់ស្ដេចអ៊ុមរី និងប្រព្រឹត្តតាមអំពើទាំងប៉ុន្មាន ដែលរាជវង្សស្ដេចអហាប់ធ្លាប់ប្រព្រឹត្ត អ្នករស់នៅតាមទម្លាប់របស់ពួកគេ។ ហេតុនេះហើយបានជាយើងធ្វើឲ្យ អ្នកត្រូវតក់ស្លុត ហើយអ្នកក្រុងត្រូវគេប្រមាថមាក់ងាយ។ អ្នករាល់គ្នានឹងរងនូវភាពអាម៉ាស់នៃប្រជាជន របស់យើង»។