ទំនុកតម្កើង 119:83 - អាល់គីតាប ខ្ញុំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែខ្ញុំមិនបំភ្លេចហ៊ូកុំ របស់ទ្រង់ឡើយ។ ព្រះគម្ពីរខ្មែរសាកល ទោះបីជាទូលបង្គំបានដូចជាថង់ស្បែកនៅក្នុងផ្សែងក៏ដោយ ក៏ទូលបង្គំមិនភ្លេចបទបញ្ញត្តិរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំបានត្រឡប់ដូចជា ថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តិរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ |
ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនភ្លេចបន្ទូលរបស់ទ្រង់ឡើយ។
ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
បំពង់ករបស់ខ្ញុំស្ងួតដូចដីបែកក្រហែង អណ្ដាតខ្ញុំស្អិតជាប់នឹងកន្លើត ទ្រង់បានទុកឲ្យខ្ញុំស្លាប់ក្នុងធូលីដី។