«ឱ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំភ្លេចឡើយថា ខ្ញុំបានដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលទ្រង់គាប់ចិត្តប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។
ទំនុកតម្កើង 119:159 - អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមជ្រាបថា ខ្ញុំស្រឡាញ់ឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណារបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំស្រឡាញ់ច្បាប់តម្រារបស់ព្រះអង្គណាស់ហ្ន៎! ព្រះយេហូវ៉ាអើយ សូមរក្សាជីវិតទូលបង្គំ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទតមើលថា ទូលបង្គំស្រឡាញ់ ព្រះឱវាទរបស់ព្រះអង្គយ៉ាងណា! ឱព្រះយេហូវ៉ាអើយ សូមប្រទានឲ្យទូលបង្គំ មានជីវិតរស់ តាមព្រះហឫទ័យសប្បុរស របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមជ្រាបថា ទូលបង្គំស្រឡាញ់ព្រះឱវាទរបស់ព្រះអង្គ សូមប្រទានឲ្យទូលបង្គំមានជីវិតឡើងវិញ ដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ពិចារណាដែលទូលបង្គំស្រឡាញ់ ដល់អស់ទាំងបញ្ញត្តរបស់ទ្រង់ជាយ៉ាងណា ឱព្រះយេហូវ៉ាអើយ សូមប្រោសឲ្យទូលបង្គំមាន កំឡាំងឡើង តាមសេចក្ដីសប្បុរសរបស់ទ្រង់ |
«ឱ! អុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំភ្លេចឡើយថា ខ្ញុំបានដើរតាមមាគ៌ារបស់ទ្រង់ ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ ខ្ញុំប្រព្រឹត្តតែអំពើដែលទ្រង់គាប់ចិត្តប៉ុណ្ណោះ!»។ ស្តេចហេសេគាបង្ហូរទឹកភ្នែកយ៉ាងខ្លាំង។
ខ្ញុំបានប្រាប់ក្រុមលេវីឲ្យធ្វើពិធីជម្រះកាយ រួចមកយាមទ្វារនៅថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុនេះ សូមនឹកចាំពីខ្ញុំ សូមអាណិតមេត្តាខ្ញុំ ដោយចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់។
«ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមកុំភ្លេចពីការទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តចំពោះប្រជាជននេះ សូមមេត្តាសន្ដោសដល់ខ្ញុំផង»។
សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។
ខ្ញុំស្រឡាញ់ហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំសញ្ជឹងគិតអំពីហ៊ូកុំនេះ ជារៀងរាល់ថ្ងៃ។