ទំនុកតម្កើង 107:36 - អាល់គីតាប ហើយទ្រង់នាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យមនុស្សអត់ឃ្លានបានរស់នៅទីនោះ ហើយពួកគេសាងសង់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យមនុស្សអត់ឃ្លានទៅរស់នៅទីនោះ ហើយគេសង់ទីក្រុងសម្រាប់អាស្រ័យនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ ដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ |
ទ្រង់រកយុត្តិធម៌ឲ្យអស់អ្នក ដែលត្រូវគេសង្កត់សង្កិន ទ្រង់ប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន អុលឡោះតាអាឡាដោះលែងអ្នកជាប់ឃុំឃាំង
ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន ឲ្យត្រឡប់ទៅវិញដោយដៃទទេ។
អុលឡោះប្រទានឲ្យប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ អុលឡោះបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។