ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មូស្ទីហារូន។
ទំនុកតម្កើង 106:30 - អាល់គីតាប ពេលនេះ លោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ភីនេហាសឈរឡើង ហើយធ្វើអន្តរាគមន៍ នោះជំងឺឧត្បាតក៏ឈប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ភីនេហាសក៏ឈរឡើង ហើយធ្វើអន្តរាគមន៍ រួចគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនេះ លោកភីនេហាសបានក្រោកឡើង ដាក់ទោសពួកគេ ហើយគ្រោះកាចនោះក៏ស្ងប់ទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ភីនេហាសក៏ក្រោកឡើងសំរេចទោសដល់គេ រួចការប្រហារជីវិតនោះក៏អាក់ខានទៅ |
ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មូស្ទីហារូន។
តាមពិត អំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ផ្ដល់តែទុក្ខទោសដល់មនុស្សដូចអ្នកប៉ុណ្ណោះ ហើយអំពើសុចរិតដែលអ្នកប្រព្រឹត្ត ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
ហេតុនេះហើយបានជាជនជាតិអ៊ីស្រអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ!