ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ណាហ៊ុម 1:9 - អាល់គីតាប

តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី ប្រឆាំង​នឹងអុលឡោះ‌តាអាឡា? ទ្រង់​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា ឲ្យ​វិនាស‌សូន្យ គឺ​ទ្រង់​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វី ប្រឆាំង​នឹង​ព្រះ‌អម្ចាស់? ព្រះអង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នា ឲ្យ​វិនាស‌សូន្យ គឺ​ព្រះអង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិន អ្នក​រាល់​គ្នា​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​រាល់​គ្នា​គិត​បង្កើត​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ ឯ​ទ្រង់ នឹង​ធ្វើ​ឲ្យ​ផុត​ទៅ​អស់​រលីង សេចក្ដី​ទុក្ខ​វេទនា​នឹង​មិន​កើត​ឡើង​ដល់​ទៅ​២​ដង​ទេ

សូមមើលជំពូក



ណាហ៊ុម 1:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អម៉ា‌សា​ពុំ​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​ស្ថិត​ក្នុង​ដៃ​ឆ្វេង​របស់​លោក​យ៉ូអាប់​ទេ។ លោក​យ៉ូអាប់​ក៏​ចាក់​មួយ​ដាវ​ចំ​ត្រង់​ពោះ ហើយ​ធ្លាយ​ពោះ‌វៀន​ចេញ​មក​ដល់​ដី។ គាត់​ស្លាប់​ដោយ​មិន​បាច់​ឲ្យ​លោក​យ៉ូអាប់​ថែម​មួយ​ដាវ​ទៀត​ឡើយ។ បន្ទាប់​មក លោក​យ៉ូអាប់ និង​លោក​អប៊ី‌សាយ​ជា​ប្អូន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​មុខ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ី‌គ្រី។


ពួក​គេ​ឃុប‌ឃិត​គ្នា​ធ្វើ​បាប​ស្តេច តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សម្រេច តាម​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ


អុលឡោះ‌តាអាឡា​រំលំ​ផែន‌ការ​របស់​ប្រជា‌ជាតិ​នានា! ទ្រង់​រំលាយ​គម្រោង‌ការ​របស់ ប្រជា‌ជន​ទាំង‌ឡាយ។


គ្មាន​ប្រាជ្ញា ការ​ពិចារណា ឬ​យោបល់​ណា​អាច​ប្រៀប​ផ្ទឹម​ស្មើ​នឹងអុលឡោះ‌តាអាឡា​បាន​ឡើយ។


ឥឡូវ​នេះ ចូរ​ឈប់​និយាយ​ចំអក​ទៀត​ទៅ ក្រែង​លោ​ចំណង​រួប​រឹត​អ្នក​រាល់​គ្នា​កាន់​តែ​តឹង​ថែម​ទៀត ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​សម្រេច​រំលាយ​ស្រុក​នេះ​ទាំង​មូល​រួច​ហើយ។


បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ី‌ឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក ដែល​អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។ ពាក្យ​របស់​យេរេមា​ចប់​តែ​ត្រឹម​ណេះ។


ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជាអុលឡោះ‌តាអាឡា ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ទុក្ខ​វេទនា​មក​ដល់​ហើយ! គឺ​ទុក្ខ​វេទនា​ខុស​ប្លែក​ពី​ធម្មតា!


យើង​បាន​បណ្ដុះ​បណ្ដាល និង​ចំរើន​កម្លាំង ឲ្យ​ពួក​គេ ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះ‌គិត​គម្រោង​អាក្រក់ ប្រឆាំង​នឹង​យើង។


នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មក ជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវ ប្រឆាំង​នឹងអុលឡោះ‌តាអាឡា។


និង​គំនិត​ឆ្មើង‌កន្ទ្រើង​ទាំង​ប៉ុន្មាន ដែល​រា‌រាំង​មិន​ឲ្យ​ស្គាល់​អុលឡោះ។ យើង​កៀរ​ប្រមូល​ចិត្ដ​គំនិត ឲ្យ​មក​ស្ដាប់​បង្គាប់​អាល់ម៉ា‌ហ្សៀស​វិញ។


លោក​អប៊ី‌សាយ​ជម្រាប​ទត​ថា៖ «យប់​នេះ អុលឡោះ​ប្រគល់​សត្រូវ​របស់​លោក មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្តេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។


នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្តី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់​តាំង​ពី​ដើម​ដល់​ចប់។