ដានីយ៉ែល 9:10 - អាល់គីតាប
យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់សំឡេងរបស់អុលឡោះតាអាឡា ជាម្ចាស់របស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលទ្រង់ប្រទានមកយើងខ្ញុំ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់ទ្រង់ឡើយ។
សូមមើលជំពូក
ហើយមិនបានស្ដាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំ ដោយដើរក្នុងក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានដាក់នៅចំពោះយើងខ្ញុំ តាមរយៈបណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គក៏ដោយ។
សូមមើលជំពូក
យើងខ្ញុំមិនបានស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គ ដែលព្រះអង្គបានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
សូមមើលជំពូក
យើងខ្ញុំពុំបានយកចិត្តទុកដាក់ស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងខ្ញុំទេ យើងខ្ញុំក៏ពុំបានធ្វើតាមវិន័យដែលព្រះអង្គប្រទានមកយើងខ្ញុំ តាមរយៈអស់លោកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គឡើយ។
សូមមើលជំពូក
យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ
សូមមើលជំពូក