ដានីយ៉ែល 6:1 - អាល់គីតាប ស្តេចដារីយូសពេញចិត្តតែងតាំងមេទ័ពមួយរយម្ភៃនាក់ឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ព្រះគម្ពីរខ្មែរសាកល ដារីយុសបានសព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្តមួយរយម្ភៃនាក់លើអាណាចក្រ ជាអ្នកដែលនៅលើអាណាចក្រទាំងមូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដារីយុសសព្វព្រះហឫទ័យតែងតាំងពួកនាយកមួយរយម្ភៃរូប ឲ្យគ្រប់គ្រងលើនគរ គឺឲ្យនៅពាសពេញនគរទាំងមូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅដារីយូសសព្វព្រះហឫទ័យតែងតាំងមេទ័ពមួយរយម្ភៃរូបឲ្យគ្រប់គ្រងលើរាជាណាចក្រទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល |
ចូរប្រមូលប្រជាជាតិនានាវាយលុកក្រុងនេះ ដោយរួមជាមួយស្ដេចស្រុកមេឌី ព្រមទាំងពួកចៅហ្វាយខេត្ត ទេសាភិបាល និងនគរចំណុះទាំងប៉ុន្មានរបស់ពួកគេ។
រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាម៉ាឡាអ៊ីកាត់មីកែល ដើម្បីជួយគាំទ្រគាត់។
ស្តេចនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សារាជ្យទ្រព្យ រាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្តេចបានកសាង។
ស្ដេចតែងតាំងមហាមន្ត្រីបីនាក់ឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ ដានីយ៉ែលជាមហាមន្ត្រីមួយនាក់ក្នុងចំណោមមហាមន្ត្រីទាំងបី។
នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយូស ជាបុត្ររបស់ស្តេចអហាស៊ូរុស ជាសាសន៍មេឌី ដែលគេបានតែងតាំងជាស្ដេចរបស់រាជាណាចក្រខាល់ដេ
ត្រូវគោរពចុះចូលនឹងលោកទេសាភិបាលទាំងឡាយ ក្នុងឋានៈគាត់ជាតំណាងរបស់ស្តេច ដែលស្តេចចាត់ឲ្យមកធ្វើទោសអស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់ និងសរសើរអស់អ្នកដែលប្រព្រឹត្ដអំពើល្អ។