នាងបាតសេបាក្រាបគោរពស្តេចទត អោនមុខដល់ដីទាំងជម្រាបថា៖ «សូមស្តេចទត ជាអម្ចាស់ ប្រកបដោយអាយុយឺនយូរ!»។
ដានីយ៉ែល 5:10 - អាល់គីតាប ពេលមហាក្សត្រិយានីឮពាក្យរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី នាងក៏ចូលមកក្នុងសាលជប់លៀង ហើយមានប្រសាសន៍ថា៖ «ស្តេចអើយ! សូមស្តេចរស់នៅរហូតតទៅ សូមស្តេចកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! ព្រះគម្ពីរខ្មែរសាកល ដោយព្រោះព្រះរាជឱង្ការរបស់ស្ដេច និងពាក្យរបស់ពួកនាម៉ឺនរបស់ទ្រង់ មាតារបស់ទ្រង់ក៏យាងចូលទៅក្នុងសាលជប់លៀង។ មាតាទូលថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមកុំឲ្យគំនិតរបស់ព្រះករុណាធ្វើឲ្យព្រះករុណាតក់ស្លុតឡើយ ក៏កុំឲ្យទឹកមុខរបស់ព្រះករុណាផ្លាស់ប្ដូរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះមហាក្សត្រិយានីឮរាជឱង្ការរបស់ស្ដេច និងឮពាក្យរបស់ពួកនាម៉ឺនមន្ត្រី ព្រះនាងក៏យាងចូលមកក្នុងសាលជប់លៀង ហើយមានរាជសវនីយ៍ថា៖ «បពិត្រព្រះរាជា សូមទ្រង់ដ៏មានព្រះជន្មគង់នៅរហូតតទៅអើយ! សូមព្រះករុណាកុំខ្វល់ខ្វាយ និងភ័យញាប់ញ័រដូច្នេះឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច នឹងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណា សូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ |
នាងបាតសេបាក្រាបគោរពស្តេចទត អោនមុខដល់ដីទាំងជម្រាបថា៖ «សូមស្តេចទត ជាអម្ចាស់ ប្រកបដោយអាយុយឺនយូរ!»។
ដ្បិតអស់លោកចេះតែយកការកុហក មកឡូកឡំជាមួយការពិត អស់លោកសុទ្ធតែជាគ្រូពេទ្យឥតបានការ។
ហេតុអ្វីបានជាអស់លោកយកពាក្យសំដី ឥតបានការ មកសំរាលទុក្ខខ្ញុំដូច្នេះ? ចម្លើយរបស់អស់លោកសុទ្ធតែពាក្យមិនពិត»។
ពួកគ្រូទាយជម្រាបស្ដេចវិញជាភាសាអារ៉ាមថា៖ «សូមស្តេចរស់នៅអស់កល្បជាយូរអង្វែងតរៀងទៅអើយ! សូមស្តេចមានប្រសាសន៍ឲ្យយើងខ្ញុំដឹងផងថាស្តេចសុបិនយ៉ាងណា យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។
មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។
បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ!