ដានីយ៉ែល 11:6 - អាល់គីតាប ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ ព្រះគម្ពីរខ្មែរសាកល លុះច្រើនឆ្នាំក្រោយមក ស្ដេចទាំងនោះនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្ដេចនៃទិសខាងត្បូងនឹងទៅឯស្ដេចនៃទិសខាងជើង ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀង។ ប៉ុន្តែនាងរក្សាទុកអំណាចក្នុងកណ្ដាប់ដៃរបស់នាងមិនបានទេ ហើយស្ដេចនៃទិសខាងត្បូង និងអំណាចរបស់ទ្រង់ក៏នៅឈរមិនបានដែរ គឺនាង និងពួកអ្នកដែលនាំនាងមក ព្រមទាំងអ្នកដែលផ្ដល់កំណើតដល់នាង និងអ្នកដែលទ្រទ្រង់នាងក្នុងគ្រានោះ នឹងត្រូវបានប្រគល់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះប៉ុន្មានឆ្នាំក្រោយមក គេនឹងចងសម្ពន្ធមិត្តជាមួយគ្នា ហើយបុត្រីរបស់ស្តេចខាងត្បូង នឹងទៅជួបស្តេចខាងជើង ដើម្បីអនុម័តកិច្ចព្រមព្រៀង។ ប៉ុន្ដែ នាងរក្សាអំណាចមិនបានយូរទេ ហើយរាជវង្សរបស់ស្ដេចខាងត្បូងក៏មិនស្ថិតស្ថេរដែរ។ នាងនឹងត្រូវគេលើកចោល គឺទាំងនាង ទាំងពួកអ្នកដែលហែហមនាង ទាំងបិតាដែលបង្កើតនាង និងអ្នកដែលបានគាំទ្រនាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង នឹងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។ |
អ្វីៗដែលគេធ្វើតែងតែចំរុងចំរើនជានិច្ច គេគិតមិនដល់សោះថា ទ្រង់នឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។
«កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃម្ខាងរបស់ហ្វៀរ៉អ៊ូន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។
ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្រ្ដាវុធយ៉ាងច្រើនមកជាមួយផង។
ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។
នៅគ្រាចុងក្រោយ ស្ដេចខាងត្បូងនឹងទៅប្រយុទ្ធនឹងស្ដេចខាងជើង។ ស្ដេចខាងជើងក៏លើកទ័ពទៅវាយសំរុកស្ដេចខាងត្បូង ដោយប្រើរទេះចំបាំង ទ័ពសេះ និងនាវាចំបាំងជាច្រើន។ ស្ដេចនោះនាំពលទ័ពយ៉ាងគគ្រឹកគគ្រេងឆ្លងព្រំដែនចូលទៅក្នុងស្រុកនានាដូចទឹកជំនន់
ពេលនោះ នឹងមានស្ដេចមួយនាក់ដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។
ដ្បិតយើងធ្វើឲ្យមានអ្នកគង្វាលមួយនាក់ងើបឡើងនៅក្នុងស្រុក។ អ្នកគង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។