សាការី 11:16 - អាល់គីតាប
16 ដ្បិតយើងធ្វើឲ្យមានអ្នកគង្វាលមួយនាក់ងើបឡើងនៅក្នុងស្រុក។ អ្នកគង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
សូមមើលជំពូក ចម្លង
16 ដ្បិតមើល៍! យើងនឹងឲ្យអ្នកគង្វាលម្នាក់ក្រោកឡើងក្នុងទឹកដីនេះ អ្នកនោះនឹងមិនយកចិត្តទុកដាក់នឹងចៀមដែលកំពុងវិនាស មិនស្វែងរកចៀមដែលខ្ចាត់ខ្ចាយ មិនព្យាបាលចៀមដែលបាក់ជើង ហើយមិនចិញ្ចឹមចៀមដែលអស់កម្លាំងឡើយ ផ្ទុយទៅវិញ អ្នកនោះនឹងត្របាក់ស៊ីសាច់ចៀមណាដែលធាត់ ហើយហែកក្រចកជើងវាទៀតផង។
សូមមើលជំពូក ចម្លង
16 ដ្បិតយើងធ្វើឲ្យមានគង្វាលមួយកើតឡើងក្នុងស្រុក ដែលមិនយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់ ក៏មិនទៅរកចៀមណាដែលខ្ចាត់ខ្ចាយ ឬរុំអបចៀមណាដែលរបួស ឬឃ្វាលចៀមណាដែលនៅជាប់តាមហ្វូង។ ផ្ទុយទៅវិញ គង្វាលនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាទៀតផង។
សូមមើលជំពូក ចម្លង
16 ដ្បិតយើងធ្វើឲ្យមានគង្វាលមួយរូបងើបឡើងនៅក្នុងស្រុក។ គង្វាលនោះនឹងមិនរវីរវល់ជួយចៀមរបស់ខ្លួន ដែលកំពុងតែវិនាសអន្តរាយឡើយ។ គេមិនស្វែងរកចៀមតូចដែលវង្វេង មិនព្យាបាលចៀមរបួស ហើយមិនឲ្យចំណីចៀមណាដែលមានសុខភាពល្អទេ។ ផ្ទុយទៅវិញ គេបែរជាស៊ីសាច់ចៀមធាត់ៗ ហើយបំបាក់ក្រចកជើងចៀមនោះទៀតផង។
សូមមើលជំពូក ចម្លង
16 ដ្បិតមើល អញនឹងឲ្យមានអ្នកគង្វាល១ កើតឡើងក្នុងស្រុកដែលមិនយកចិត្តទុកដាក់នឹងចៀម ដែលវង្វេងបាត់ឡើយ ក៏មិនព្រមទៅរកណាដែលខ្ចាត់ខ្ចាយ ឬរុំអបណាដែលភ្លាត់បាក់ ឬឃ្វាលណាដែលនៅជាប់តាមហ្វូងផង គឺនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាវិញ
សូមមើលជំពូក ចម្លង