ស្តេចយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្តេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ដូចស្តេចហ្វៀរ៉អ៊ូនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្តេចក៏យកទៅជូនស្តេចហ្វៀរ៉អ៊ូននេកោ។
ដានីយ៉ែល 11:20 - អាល់គីតាប ស្ដេចមួយនាក់ទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ ព្រះគម្ពីរខ្មែរសាកល “បន្ទាប់មក នឹងមានម្នាក់ក្រោកឡើងជំនួសតំណែងរបស់ទ្រង់ ជាអ្នកដែលចាត់អ្នកទារពន្ធហួសប្រមាណឲ្យទៅសម្រាប់ភាពរុងរឿងរបស់អាណាចក្រ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃ អ្នកនោះនឹងត្រូវបានកម្ទេច មិនមែនដោយកំហឹង ក៏មិនមែនដោយសង្គ្រាមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នឹងមានស្តេចមួយអង្គឡើងសោយរាជ្យជំនួស ទ្រង់នឹងចាត់អ្នកជំរិតទារពន្ធម្នាក់ ដើម្បីទ្រទ្រង់ភាពថ្កុំថ្កើងក្នុងអាណាចក្រ តែប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស មិនមែនដោយកំហឹង ឬដោយសង្គ្រាមទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ |
ស្តេចយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្តេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ដូចស្តេចហ្វៀរ៉អ៊ូនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្តេចក៏យកទៅជូនស្តេចហ្វៀរ៉អ៊ូននេកោ។
បើអ្នកចម្រាញទឹកដោះគោ អ្នកនឹងបានខ្លាញ់ទឹកដោះ បើវាយច្រមុះ នឹងចេញឈាម ហើយបើបញ្ឆេះកំហឹង នឹងបង្កជំលោះ។
យើងនឹងឲ្យគេយកមាសមកជំនួសលង្ហិន ប្រាក់ជំនួសដែក លង្ហិនជំនួសឈើ ដែកជំនួសថ្ម។ យើងឲ្យសន្តិភាព និងយុត្តិធម៌ គ្រប់គ្រង ហើយកាន់អំណាចលើអ្នក។
ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាតែងតាំងជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។
ពេលនោះ នឹងមានស្ដេចមួយនាក់ដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជំនះ។
នេះជាសេចក្ដីប្រកាស ដែលអុលឡោះសំដែងឲ្យណាពីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។