ជនគណនា 5:14 - អាល់គីតាប តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចបើប្តីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានចិត្តសង្ស័យ ហើយនាងក៏ប្រព្រឹត្តអំពើសៅហ្មងមែន ឬបើប្តីកើតមានចិត្តប្រចណ្ឌ ដោយមានចិត្តសង្ស័យ តែប្រពន្ធមិនបានប្រព្រឹត្តអំពើសៅហ្មង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែប្ដីរបស់នាងមានចិត្តប្រច័ណ្ឌ និងសង្ស័យថា ប្រពន្ធក្បត់ចិត្តខ្លួន ទោះបីនាងបានប្រព្រឹត្តអំពើផិតក្បត់ ឬមិនបានប្រព្រឹត្ត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចប្ដីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ ហើយនាងក៏សៅហ្មងមែន ឬបើប្ដីកើតមានចិត្តប្រចណ្ឌ ដោយមានសេចក្ដីសង្ស័យ តែប្រពន្ធមិនបានសៅហ្មងទេ |
សូមចារឹករូបអូនក្នុងដួងចិត្តរបស់បង ដើម្បីកុំឲ្យភ្លេចឡើយ ដ្បិតសេចក្ដីស្រឡាញ់មានកម្លាំងដូច សេចក្ដីស្លាប់ សេចក្ដីស្នេហាប្រៀបដូចជាផ្នូរ សេចក្ដីស្នេហានេះឆាបឆេះដូចភ្លើងរបស់អុលឡោះតាអាឡា។
ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ អ៊ីមុាំត្រូវនាំស្ត្រីមកឈរនៅចំពោះអុលឡោះតាអាឡា ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមហ៊ូកុំនេះ។