ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
ជនគណនា 36:4 - អាល់គីតាប លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះចូលដល់ឆ្នាំប្រោសលោះ សម្រាប់កូនចៅអ៊ីស្រាអែល នោះមត៌ករបស់ពួកនាងនឹងត្រូវរាប់បញ្ចូលទៅក្នុងមត៌ករបស់កុលសម្ព័ន្ធដែលពួកនាងបានរៀបការ ហើយមត៌ករបស់ពួកនាងនឹងត្រូវដកចេញពីមត៌ករបស់កុលសម្ព័ន្ធឪពុកយើងខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ឆ្នាំមេត្តាករុណា សម្រាប់ជនជាតិអ៊ីស្រាអែល ទឹកដីរបស់ពួកនាងនឹងត្រូវកាត់ចេញពីចំណែកមត៌កកុលសម្ព័ន្ធដូនតារបស់យើងខ្ញុំ យកទៅបញ្ចូលក្នុងទឹកដីកុលសម្ព័ន្ធប្ដីរបស់នាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ឆ្នាំសោមនស្ស នៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេនឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញពីមរដករបស់ពួកឰយុកោនៃពូជអំបូរយើងខ្ញុំទៅ។ |
ព្រមទាំងប្រកាសពីឆ្នាំដែលអុលឡោះតាអាឡាសំដែង ចិត្តមេត្តាករុណា និងពីថ្ងៃកំណត់ដែលម្ចាស់របស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
អ្នករាល់គ្នាមិនអាចលក់ដីផ្តាច់ឲ្យគេរហូតបានទេ ដ្បិតស្រុកនេះជាកម្មសិទ្ធិរបស់យើង អ្នករាល់គ្នាប្រៀបដូចជាជនបរទេស ដែលស្នាក់នៅជាបណ្តោះអាសន្នលើដីរបស់យើង។
«ចូររាប់ឆ្នាំសម្រាកប្រាំពីរដង គឺប្រាំពីរឆ្នាំប្រាំពីរដង សរុបទាំងអស់ សែសិបប្រាំបួនឆ្នាំ។
បើពួកនាងរៀបការជាមួយកូនប្រុសរបស់កុលសម្ព័ន្ធណាមួយទៀតនៃជនជាតិអ៊ីស្រអែល ទឹកដីរបស់ពួកនាងមុខជាត្រូវកាត់ចេញពីទឹកដី ដែលជាចំណែកមត៌កនៃដូនតារបស់យើងខ្ញុំ ហើយបានទៅលើកុលសម្ព័ន្ធប្ដីរបស់នាង។ ដូច្នេះ ទំហំទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំដោយការចាប់ឆ្នោតនោះនឹងថយចុះ។
ម៉ូសានាំយកពាក្យដែលអុលឡោះតាអាឡាបានបង្គាប់មកទៅប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ៖