ជនគណនា 33:31 - អាល់គីតាប ពួកគេចាកចេញពីម៉ូសារ៉ូត មកបោះជំរំនៅបេនេ–យ៉ាកាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីម៉ូសេរ៉ូតមកស្នាក់នៅត្រង់បេនេ-យ៉ាកាន |
មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ស្តេចបេឡា ជាកូនលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។
ជនជាតិអ៊ីស្រអែលចេញដំណើរពីប្អៀរ៉ូត–បេនេយ៉ាកាន ឆ្ពោះទៅម៉ូសារ៉ា។ នៅទីនោះ ហារូនបានស្លាប់ ហើយគេក៏បញ្ចុះសពគាត់។ លោកអេឡាសារជាកូន បានទទួលមុខងារជាអ៊ីមុាំបន្តពីគាត់។