យូសុះបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន។
ជនគណនា 33:3 - អាល់គីតាប ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យរំលងមួយថ្ងៃជនជាតិអ៊ីស្រអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានចេញដំណើរពីក្រុងរ៉ាមសេស នៅថ្ងៃទីដប់ប្រាំ ខែទីមួយ។ ក្រោយពិធីបុណ្យចម្លង*មួយថ្ងៃ ជនជាតិអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីបដោយមានសេរីភាព នៅចំពោះមុខជនជាតិអេស៊ីបទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកនៅថ្ងៃ១៥ខែចេត្រ គឺបានចេញមកនៅថ្ងៃបន្ទាប់នឹងបុណ្យរំលង ដោយមានជ័យជំនះ នៅភ្នែកនៃពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា |
យូសុះបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបឲ្យឪពុក និងបងប្អូនរបស់គាត់តាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន។
ពេលពួកគេចាកចេញទៅ ជនជាតិអេស៊ីបនាំគ្នាសប្បាយចិត្ត ដ្បិតជនជាតិអេស៊ីបភ័យខ្លាចពួកគេជាខ្លាំង។
ជនជាតិអេស៊ីបបានតែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រអែល ដើម្បីបង្ខំពួកគេឲ្យធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រអែលសង់ក្រុងពីថំ និងក្រុងរ៉ាមសេស សម្រាប់ដាក់ភោគទ្រព្យរបស់ស្តេចហ្វៀរ៉អ៊ូន។
ជនជាតិអ៊ីស្រអែលធ្វើដំណើរ ពីក្រុងរ៉ាមសែសទៅក្រុងសិកូត។ ពួកគេមានចំនួនប្រមាណប្រាំមួយសែននាក់ ដោយមិនរាប់ក្មេងៗទេ។
អុលឡោះតាអាឡាធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីបមានចិត្តមានះ ហើយដេញតាមជនជាតិអ៊ីស្រអែល។ ជនជាតិអ៊ីស្រអែលបានចាកចេញពីស្រុកអេស៊ីប ដូចជាមានសេរីភាព។
អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេ ហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល នៅមុខ និងនៅពីក្រោយអ្នករាល់គ្នា ដើម្បីការពារអ្នក។
អ្នកបើកផ្លូវនឹងដើរនៅមុខអ្នករាល់គ្នា គេទម្លុះកំពែងក្រុង ឲ្យអ្នករាល់គ្នាចេញតាមប្រឡោះនោះ។ ស្ដេចរបស់អ្នករាល់គ្នាដើរនៅមុខអ្នករាល់គ្នា ដោយមានអុលឡោះតាអាឡានៅមុខគេបង្អស់។
ម៉ូសាបានកត់ត្រាទុក ពីដំណាក់មួយ ទៅដំណាក់មួយដែលពួកគេធ្វើដំណើរតាមបញ្ជារបស់អុលឡោះតាអាឡា។ ពួកគេឆ្លងកាត់ដំណាក់ ដូចតទៅ: