ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 32:12 - អាល់គីតាប

មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ​ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់អុលឡោះ‌តាអាឡា ដោយ​ចិត្ត​ស្មោះ​ត្រង់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ក្នុង​ពូជ​កេណាស និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ ព្រោះ​គេ​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ ជា​ជន‌ជាតិ​គេណាស និង​យ៉ូស្វេ ជា​កូន​របស់​នូន​ប៉ុណ្ណោះ ដែល​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​ស្មោះ​ត្រង់”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លើក​តែ​កាលែប​ជា​កូន​យេភូនេ​ក្នុង​ពូជ​កេណាស​១ នឹង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ ពី​ព្រោះ​អ្នក​ទាំង​២​នោះ បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

សូមមើលជំពូក



ជន‌គណនា 32:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​គំនិត​ខ្ញុំ នៅ​ជាប់​ជំពាក់​នឹង​ទ្រង់​ជា‌និច្ច ទ្រង់​គាំទ្រ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


អ្នក​ទាំង​នេះ​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​យើង ព្រម​ទាំង​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​ដែល​យើង​ធ្វើ​នៅ​ស្រុក​អេស៊ីប និង​នៅ​វាល​រហោ‌ស្ថាន តែ​ពួក​គេ​បាន​ល្បងល​យើង​ដល់​ទៅ​ដប់​ដង ដោយ​មិន​ព្រម​ស្តាប់​បង្គាប់​យើង។


រីឯ​កាលែប​ជា​អ្នក​បម្រើ​របស់​យើង​វិញ ដោយ​គេ​មាន​ចិត្ត​ផ្សេង​ពី​អ្នក​ដទៃ ហើយ​ដើរ​តាម​មាគ៌ា​របស់​យើង​ទាំង​ស្រុង នោះ​យើង​នឹង​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គេ​បាន​ទៅ​សង្កេត​មើល​ពូជ‌ពង្ស​របស់​គេ​នឹង​កាន់​កាប់​ទឹក​ដី​នោះ។


អ្នក​រាល់​គ្នា​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់ ឲ្យ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ លើក​លែង​តែ​កាលែប​ជា​កូន​របស់​យេភូនេ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។


ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក​លែង​តែ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូនេ និង​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។


លើក​លែង​តែ​កាលែប ជា​កូន​របស់​យេភូ‌នេ។ កាលែប​នឹង​ឃើញ​ស្រុក ហើយ​យើង​ប្រគល់​ស្រុក​ដែល​គាត់​បាន​ដើរ​កាត់​នោះ ឲ្យ​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ដើរ​តាមអុលឡោះ‌តាអាឡា ឥត​ល្អៀង​ត្រង់​ណា​ឡើយ”។


លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក​ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។