ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មាន ដែលមាននៅក្នុងផ្ទះគេផង។
ជនគណនា 31:11 - អាល់គីតាប បន្ទាប់មក ពួកគេប្រមូលជ័យភ័ណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេយកអស់ទាំងជ័យភណ្ឌ និងអ្វីៗដែលគេរឹបយកបាន ទាំងមនុស្ស ទាំងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេប្រមូលជយភណ្ឌដែលពួកគេរឹបអូសយកបាន ទាំងមនុស្សទាំងសត្វ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ នឹងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ |
ពួកគេបានរឹបអូសយកទ្រព្យសម្បត្តិរបស់អ្នកក្រុងនោះ ចាប់កូនក្មេង និងស្រីៗយកទៅជាមួយដែរ ហើយបានប្រមូលយកអ្វីៗទាំងប៉ុន្មាន ដែលមាននៅក្នុងផ្ទះគេផង។
ហើយនាំឈ្លើយសឹក និងជ័យភ័ណ្ឌដែលពួកគេរឹបអូសបាន មកជូនម៉ូសា អ៊ីមុាំអេឡាសារ ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូលដែលបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។
ចំណែកឯស្រីៗ ក្មេងៗ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មាននៅក្នុងទីក្រុង អ្នកអាចរឹបអូសជាជ័យភ័ណ្ឌ អ្នកអាចបរិភោគសាច់របស់សត្វរឹបអូសយកពីខ្មាំងសត្រូវ ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រគល់ពួកគេមកក្នុងកណ្តាប់ដៃអ្នក។
ជនជាតិអ៊ីស្រអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះទុកជាជយភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។
រីឯមាស ប្រាក់ និងវត្ថុធ្វើពីលង្ហិន ឬពីដែកទាំងអស់ ត្រូវទុកជាចំណែកជូនអុលឡោះតាអាឡា ហើយបញ្ចូលទៅក្នុងសម្បត្តិរបស់អុលឡោះ»។
ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្តេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្តេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះអ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយភ័ណ្ឌបាន។ ចូររៀបចំទ័ព វាយឆ្មក់ទីក្រុងពីខាងក្រោយ»។