Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:29 - អាល់គីតាប

29 ពួក​គេ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​នោះ ចាប់​កូន​ក្មេង និង​ស្រីៗ​យក​ទៅ​ជា​មួយ​ដែរ ហើយ​បាន​ប្រមូល​យក​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​មាន​នៅ​ក្នុង​ផ្ទះ​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ក៏​រឹបអូសយក​ទ្រព្យសម្បត្តិ​ទាំងអស់ កូនក្មេង​ទាំងអស់ និង​ពួក​ស្រី​ៗ​របស់អ្នកទាំងនោះ ហើយក៏​ចាប់យក​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ផ្ទះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ និង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពួក​គេ​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ក្រុង​នោះ ចាប់​កូន​ក្មេង និង​ស្រីៗ​យក​ទៅ​ជា​មួយ​ដែរ ហើយ​បាន​ប្រមូល​យក​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ផ្ទះ​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 គេ​ចាប់​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់ នឹង​ប្រពន្ធ​កូន​របស់​ពួក​នោះ​ទៅ​ជា​ឈ្លើយ ហើយ​ប្លន់​យក​ទាំង​អស់ គឺ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​គេ​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «ម្តេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​លួច​រត់​ចេញ​ពី​ពុក ហើយ​នាំ​កូន​ស្រី​ទាំង​ពីរ​របស់​ពុក​មក ដូច​ជា​ឈ្លើយ​សឹក​យ៉ាង​ហ្នឹង?


កូន​ប្រុស​យ៉ាកកូប​ឯ​ទៀតៗ បាន​រឹប​អូស​យក​របស់​របរ​លើ​សាក‌សព ហើយ​ប្រមូល​យក​អ្វីៗ​ទាំង​អស់​នៅ​ទី​ក្រុង​ផង ដ្បិត​អ្នក​ក្រុង​នោះ បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​ស្រី​របស់​ពួក​គេ បាត់​បង់​កិត្តិយស។


ពួក​គេ​បាន​ចាប់​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​លា​របស់​អ្នក​ស្រុក​នោះ ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​តាម​ស្រុក​ស្រែ យក​ទៅ​ជា​មួយ។


យ៉ាកកូប​និយាយ​ទៅ​កាន់​ស៊ីម្មាន និង​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។


បន្ទាប់​មក ពួក​គេ​ប្រមូល​ជ័យ​ភ័ណ្ឌ​ដែល​ពួក​គេ​រឹប​អូស​យក​បាន ទាំង​មនុស្ស​ទាំង​សត្វ


កង‌ទ័ព​អ៊ីស្រ‌អែល​បាន​នាំ​យក​ស្ត្រី​របស់​ជន‌ជាតិ​ម៉ាឌាន និង​កូនៗ​របស់​គេ​មក​ជា​ឈ្លើយ​សឹក ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​តូច​ធំ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម