កូនៗរបស់អ៊ីស្រអែល នាំគ្នាធ្វើតាមពាក្យនេះ។ យូសុះយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន ហើយគាត់ក៏ឲ្យស្បៀងអាហារគេសម្រាប់បរិភោគតាមផ្លូវដែរ។
ជនគណនា 3:16 - អាល់គីតាប ម៉ូសាក៏រាប់ចំនួនពួកគេតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដូចព្រះអង្គបានបង្គាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏រាប់គេ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដូចជាទ្រង់បានបង្គាប់មក។ |
កូនៗរបស់អ៊ីស្រអែល នាំគ្នាធ្វើតាមពាក្យនេះ។ យូសុះយករទេះមកឲ្យពួកគេ តាមបញ្ជារបស់ស្តេចហ្វៀរ៉អ៊ូន ហើយគាត់ក៏ឲ្យស្បៀងអាហារគេសម្រាប់បរិភោគតាមផ្លូវដែរ។
«ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
ចំនួនក្រុមលេវី ដែលអុលឡោះតាអាឡាបង្គាប់ឲ្យម៉ូសា និងហារូន រាប់តាមអំបូររបស់ពួកគេដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០នាក់។
គាត់ប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះ ជូនហារូន និងកូនចៅរបស់គាត់ស្របតាមបន្ទូលដែលអុលឡោះតាអាឡាបានបង្គាប់មកគាត់។
ហារូន និងកូនចៅរបស់គាត់ ត្រូវចាត់ចែងឲ្យកូនចៅគើសូនលីសែងសម្ភារៈទាំងអស់ គឺឲ្យពួកគេមើលខុសត្រូវលើរបស់ទាំងប៉ុន្មានដែលខ្លួនត្រូវលីសែង។
នេះជាចំនួនអស់អ្នកដែលមកពីអំបូរកេហាត់ គឺអស់អ្នកបំពេញមុខងារ នៅក្នុងជំរំជួបអុលឡោះតាអាឡា។ ម៉ូសា និងហារូនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
នេះជាចំនួនអស់អ្នកដែលមកពីអំបូរគើសូន គឺអស់អ្នកបំពេញមុខងារនៅក្នុងជំរំជួបអុលឡោះតាអាឡា។ ម៉ូសា និងហារូនបានជំរឿនពួកគេស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មក។
នេះហើយជាចំនួនអស់អ្នកដែលមកពីអំបូរម៉្រារី។ ម៉ូសា និងហារូនបានជំរឿនពួកគេ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ម៉ូសាបង្គាប់ឲ្យគេជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជារបស់អុលឡោះតាអាឡា ដោយបញ្ជាក់ឲ្យម្នាក់ៗស្គាល់ភារកិច្ច និងសម្ភារៈដែលខ្លួនត្រូវសែង។ គេបានជំរឿនអ្នកទាំងនោះ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ពេលនោះ ពួកអ៊ីមុាំពីកុលសម្ព័ន្ធលេវី នាំគ្នាចូលមក–អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសពួកអ៊ីមុាំឲ្យនៅបម្រើទ្រង់ និងឲ្យពរប្រជាជនក្នុងនាមទ្រង់។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកអ៊ីមុាំមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។