Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:37 - អាល់គីតាប

37 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខ​ងារ នៅ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ម៉ូសា និង​ហារូន​បាន​ជំរឿន​ពួក​គេ​ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជអំបូរ​កេហាត់ គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 នេះ​ហើយ​ជា​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​គ្រួសារ​ទាំង​ប៉ុន្មាន​របស់​កេហាត់ គឺ​អស់​អ្នក​ដែល​បំរើ​ក្នុង​ត្រសាល​ជំនុំ ដែល​ម៉ូសេ នឹង​អើរ៉ុន​បាន​រាប់ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក ដោយ‌សារ​ម៉ូសេ។

សូមមើលជំពូក ចម្លង




ជន‌គណនា 4:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​តាម​រយៈ​ម៉ូសា នៅ​លើ​ភ្នំ​ស៊ីណៃ។


ម៉ូសា​ក៏​រាប់​ចំនួន​ពួក​គេ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។


លោក​កេហាត់​ត្រូវ​ជា​បុព្វ​បុរស​របស់​អំបូរ​កេហាត់ ដែល​ចែក​ចេញ​ជា​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រូន និង​ត្រកូល​អ៊ូស៊ាល។


ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៧៥០នាក់។


រីឯ​កូន​ចៅ​គើសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ


ដោយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ​ងារ​ក្នុង​ជំរំ​ជួប​អុលឡោះ‌តាអាឡា និង​លី​សែង​សម្ភារៈ


ម៉ូសា​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារកិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម