រាល់ថ្ងៃឈប់សម្រាក ចូរធ្វើគូរបានដុតនេះថែមពីលើគូរបានដុត និងស្រាដែលត្រូវជូនប្រចាំថ្ងៃ»។ គូរបានប្រចាំខែ
ជនគណនា 28:23 - អាល់គីតាប ត្រូវជូនសត្វទាំងនេះជាគូរបានថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាជូននៅពេលព្រឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះ បន្ថែមពីលើតង្វាយដុតនៅពេលព្រឹក ជាតង្វាយដែលតែងថ្វាយជាប្រចាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវថ្វាយសត្វទាំងនេះជាយញ្ញបូជាថែមពីលើតង្វាយដុតជានិច្ចនិរន្តរ៍ ដែលអ្នករាល់គ្នាថ្វាយនៅពេលព្រឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ឲ្យលើសពីដង្វាយដុតពេលព្រឹក ជាដង្វាយដែលតែងថ្វាយជានិច្ច |
រាល់ថ្ងៃឈប់សម្រាក ចូរធ្វើគូរបានដុតនេះថែមពីលើគូរបានដុត និងស្រាដែលត្រូវជូនប្រចាំថ្ងៃ»។ គូរបានប្រចាំខែ
រៀងរាល់ថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចូរយកអាហារទាំងនោះមកដុត ធ្វើជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។ ត្រូវជូនជំនូននេះថែមពីលើគូរបានដុតជានិច្ចនិរន្តរ៍ និងស្រាដែលត្រូវច្រួចជាមួយ។
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរដែលមានអាយុមួយខួប ល្អឥតខ្ចោះ មកជូនអុលឡោះតាអាឡា ជាគូរបានដុត។ គូរបានដុតនេះ ជាជំនូនដែលត្រូវជូនជានិច្ចនិរន្តរ៍តរៀងទៅ។