ស្តេចអប៊ីម៉ាឡិចសួរទៅគាត់ថា៖ «ម្តេចក៏អ្នកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់អ្នក នោះអ្នកមុខជាបណ្តាលឲ្យយើងទាំងអស់គ្នាមានទោសមិនខាន»។
ជនគណនា 25:18 - អាល់គីតាប ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេធ្វើទុក្ខឯងរាល់គ្នាដោយឧបាយកល ដែលគេមកល្បួងលួងលោមឯងពីដំណើរពេអរនោះ ហើយពីដំណើរនាងកូសប៊ី ជាកូននៃអ្នក១ ដែលជាកំពូលលើសាសន៍ម៉ាឌាន ជាអ្នកដែលត្រូវស្លាប់នៅថ្ងៃមានសេចក្ដីវេទនា ដោយព្រោះរឿងពេអរនោះ។ |
ស្តេចអប៊ីម៉ាឡិចសួរទៅគាត់ថា៖ «ម្តេចក៏អ្នកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់អ្នក នោះអ្នកមុខជាបណ្តាលឲ្យយើងទាំងអស់គ្នាមានទោសមិនខាន»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
ពួកគេចាកចេញពីស្រុកម៉ាឌាន ទៅដល់ស្រុកប៉ារ៉ាន។ ពួកគេនាំអ្នកស្រុកប៉ារ៉ានខ្លះទៅជាមួយ ហើយសុំជ្រកកោននឹងស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប។ ស្តេចហ្វៀរ៉អ៊ូនប្រទានផ្ទះសម្បែង និងផ្គត់ផ្គង់ស្បៀងអាហារដល់គាត់ ព្រមទាំងប្រទានដីធ្លីឲ្យគាត់ទៀតផង។
បន្ទាប់មក ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «តើប្រជាជននេះធ្វើអ្វីដល់បង បានជាបងបណ្តោយឲ្យពួកគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់បែបនេះ?»។
រីឯស្ត្រីសាសន៍ម៉ាឌាន ដែលត្រូវលោកភីនេហាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកស៊ើរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌាន។
បន្ទាប់ពីគ្រោះកាចនោះមក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា និងលោកអេឡាសារ ជាកូនរបស់អ៊ីមុាំហារូនថា៖
ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ក៏ប៉ុន្ដែ យើងប្រកាន់អ្នកត្រង់ចំណុចខ្លះៗ ព្រោះក្នុងចំណោមអ្នក មានអ្នកខ្លះកាន់តាមសេចក្ដីបង្រៀនរបស់បាឡាម។ បាឡាមនេះបានបង្រៀនបាឡាក់ ឲ្យប្រើកលល្បិច ទាក់ទាញជនជាតិអ៊ីស្រអែល ឲ្យបរិភោគសាច់ដែលគេសែនព្រះក្លែងក្លាយ និងឲ្យប្រាសចាកសីលធម៌។