ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 21:1 - អាល់គីតាប

ស្តេច​ក្រុង​អើរ៉ាត គឺ​ស្តេច​របស់​ជន‌ជាតិ​កាណាន ដែល​នៅ​តំបន់​ណេកិប​បាន​ឮ​ដំណឹង​ថា ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អថារីម។ ស្តេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រ‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​រស់​នៅ​តំបន់​ណេកិប កាល​បាន​ឮ​ថា ពួក​អ៊ីស្រា‌អែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ ស្ដេច​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​ពួកគេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​របស់​ជន‌ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អថា‌រីម។ ស្ដេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​នៅ​ស្រុក​ខាង​ត្បូង កាល​បាន​ឮ​ថា ពួក​អ៊ីស្រាអែល​មក​តាម​ផ្លូវ​ស្រុក​អ័ថារីម​ហើយ នោះ​ទ្រង់​ក៏​ចេញ​មក​ច្បាំង​នឹង​គេ ហើយ​ចាប់​យក​បាន​ខ្លះ

សូមមើលជំពូក



ជន‌គណនា 21:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​បន្ត​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។


ពេល​នោះ ជន‌ជាតិ​អាម៉ាឡេក និង​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កំទេច​ពួក​គេ​រហូត​ដល់​ហោម៉ា។


ស្តេច​ក្រុង​អើរ៉ាត គឺស្តេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រ‌អែល​មក​ដល់​តំបន់​នោះ។


ស្តេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។


ស្តេច​ក្រុង​ហោម៉ា ស្តេច​ក្រុង​អើរ៉ាត


អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រ‌អែល អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជំរាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រ‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្តី​ក្លាហាន​អស់។


ជន‌ជាតិ​កែន ជា​ពូជ‌ពង្ស​របស់​ឪពុក​ក្មេក​ម៉ូសា បាន​ចាក​ចេញ​ពី​ក្រុង​យេរី‌ខូ គឺ​ក្រុង​ដើម​លម៉ើរ​ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អើរ៉ាត ហើយ​តាំង​ទី​លំនៅ​ក្នុង​ចំណោម​ប្រជា‌ជន​នៅ​ស្រុក​នោះ។