ជនគណនា 21:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលនៅស្រុកខាងត្បូង កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ នោះទ្រង់ក៏ចេញមកច្បាំងនឹងគេ ហើយចាប់យកបានខ្លះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិប កាលបានឮថា ពួកអ៊ីស្រាអែលមកតាមផ្លូវស្រុកអ័ថារីមហើយ ស្ដេចក៏ចេញមកច្បាំងនឹងគេ ហើយចាប់ពួកគេខ្លះយកទៅជាឈ្លើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ស្ដេចក្រុងអើរ៉ាត គឺស្ដេចរបស់ជនជាតិកាណាន ដែលគង់នៅតំបន់ណេកិប បានឮដំណឹងថាជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្ដេចក៏លើកទ័ពមកវាយអ៊ីស្រាអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ សូមមើលជំពូកអាល់គីតាប1 ស្តេចក្រុងអើរ៉ាត គឺស្តេចរបស់ជនជាតិកាណាន ដែលនៅតំបន់ណេកិបបានឮដំណឹងថា ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើដំណើរមកតាមផ្លូវអថារីម។ ស្តេចក៏លើកទ័ពមកវាយអ៊ីស្រអែល ហើយចាប់បានពួកគេខ្លះយកទៅជាឈ្លើយ។ សូមមើលជំពូក |