នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យអុលឡោះតាអាឡាខឹង ហើយម៉ូសាទទួលទោស ព្រោះតែពួកគេ
ជនគណនា 20:2 - អាល់គីតាប ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កន្លែងនោះគ្មានទឹកសម្រាប់ក្រុមជំនុំទេ ដូច្នេះ គេក៏លើកគ្នាមកទាស់នឹងលោកម៉ូសេ ព្រមទាំងអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងលោកម៉ូសេ ព្រមទាំងលោកអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះ ដូច្នេះគេក៏មូលគ្នាមកទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន |
នៅប្រភពទឹកមេរីបា ពួកគេបាននាំគ្នា ធ្វើឲ្យអុលឡោះតាអាឡាខឹង ហើយម៉ូសាទទួលទោស ព្រោះតែពួកគេ
«យើងបានឮពាក្យរអ៊ូរទាំរបស់ជនជាតិអ៊ីស្រអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំបុ័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់ម៉ូសា និងហារូន។
ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ សហគមន៍ទាំងមូលពោលមកកាន់អ្នកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
សូមបងប្អូនកុំបះបោរប្រឆាំងនឹងអុលឡោះ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្តាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ អុលឡោះតាអាឡានៅជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។
ពួកគេលើកគ្នាមកប្រឆាំងនឹងម៉ូសា ព្រមទាំងហារូនដោយពោលថា៖ «ពួកគាត់ធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ អុលឡោះតាអាឡានៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកគាត់តាំងខ្លួនជាអធិបតីលើប្រជាជនរបស់អុលឡោះតាអាឡាដូច្នេះ?»។
សហគមន៍លើកគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកជំរំជួបអុលឡោះតាអាឡា នោះស្រាប់តែមានពពកគ្របបាំងជំរំ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាក៏លេចមកដែរ
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។