ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ជនគណនា 2:34 - អាល់គីតាប ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរ តាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ |
ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ជនជាតិអ៊ីស្រអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចអុលឡោះតាអាឡាបានបង្គាប់ម៉ូសា ឥតចន្លោះត្រង់ណាឡើយ។
ជនជាតិអ៊ីស្រអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានចន្លោះត្រង់ណាឡើយ។
ជនជាតិអ៊ីស្រអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយដែលកំណត់ទុកស្តីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។
«ជនជាតិអ៊ីស្រអែលត្រូវបោះជំរំនៅក្បែរបង្គោលសំគាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញជំរំជួបអុលឡោះតាអាឡា តែនៅឆ្ងាយបន្តិច។
ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រអែលឯទៀតៗទេ គឺស្របតាមពាក្យដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
គ្មានគ្រោះកាចណាកើតមានដល់ កូនចៅយ៉ាកកូបឡើយ ហើយក៏គ្មានទុក្ខវេទនាណា កើតមានដល់ កូនចៅអ៊ីស្រអែលដែរ។ អុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ នៅជាមួយពួកគេ ពួកគេប្រកាសថា ទ្រង់ជាស្តេចរបស់ពួកគេ។
គាត់សម្លឹងមើលទៅ ឃើញជនជាតិអ៊ីស្រអែលបោះជំរំតាមកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន។ រសរបស់អុលឡោះក៏មកសណ្ឋិតលើបាឡាម
នេះជាបញ្ជីរាយនាមកូនចៅរបស់ហារូន និងម៉ូសា នៅគ្រាដែលអុលឡោះតាអាឡាមានបន្ទូលមកម៉ូសានៅលើភ្នំស៊ីណៃ។
ស្វាមីភរិយាទាំងពីរនាក់នេះជាមនុស្សសុចរិត ជាទីគាប់ចិត្តអុលឡោះ ហើយគាត់គោរពតាមបទបញ្ជា និងឱវាទរបស់អុលឡោះជាអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។