ជនគណនា 2:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥34 ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦34 ពួកអ៊ីស្រាអែលបានធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដូចព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ គឺគេបានបោះជំរំតាមទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤34 ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។ សូមមើលជំពូកអាល់គីតាប34 ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរ តាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។ សូមមើលជំពូក |