នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
ជនគណនា 16:7 - អាល់គីតាប ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតអុលឡោះតាអាឡា។ អុលឡោះតាអាឡាជ្រើសរើសអ្នកណា អ្នកនោះនឹងបានបរិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយស្អែកនេះ ចូរយកភ្លើងដាក់ក្នុងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា។ អ្នកណាដែលព្រះយេហូវ៉ាជ្រើសរើស អ្នកនោះនឹងបានបរិសុទ្ធ។ កូនចៅលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយស្អែកពួកគេដាក់ភ្លើង និងគ្រឿងក្រអូបទៅក្នុងពានទាំងនោះ រួចនាំគ្នាចូលទៅជិតព្រះអម្ចាស់។ ព្រះអម្ចាស់ជ្រើសរើសអ្នកណា អ្នកនោះនឹងបានវិសុទ្ធ។ កូនចៅលោកលេវីអើយ អ្នករាល់គ្នាធ្វើជ្រុលពេកហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ស្អែកឡើង ចូរយកភ្លើងដាក់នឹងពានទាំងនោះ ហើយរោយកំញានពីលើនៅចំពោះព្រះយេហូវ៉ា នោះអ្នកណាដែលព្រះយេហូវ៉ាទ្រង់រើស អ្នកនោះឯងនឹងបានបរិសុទ្ធ នែ កូនចៅលេវីអើយ ឯងរាល់គ្នាយកអំណាចលើខ្លួនហួសពេកណាស់ |
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
ពួកគេលើកគ្នាមកប្រឆាំងនឹងម៉ូសា ព្រមទាំងហារូនដោយពោលថា៖ «ពួកគាត់ធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ អុលឡោះតាអាឡានៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកគាត់តាំងខ្លួនជាអធិបតីលើប្រជាជនរបស់អុលឡោះតាអាឡាដូច្នេះ?»។
គាត់និយាយទៅកាន់លោកកូរេ និងអស់អ្នកដែលនៅជាមួយគាត់ថា៖ «ព្រឹកស្អែក អុលឡោះតាអាឡានឹងបង្ហាញឲ្យឃើញថានរណាជាអ្នកបម្រើរបស់ទ្រង់ នរណាជាមនុស្សដ៏វិសុទ្ធ ដែលអាចចូលទៅជិតទ្រង់ ហើយជាអ្នកដែលទ្រង់បានជ្រើសរើសឲ្យចូលទៅជិតទ្រង់។
អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។
ចំពោះយើងវិញ បងប្អូនដ៏ជាទីស្រឡាញ់របស់អ៊ីសាជាអម្ចាស់អើយ យើងត្រូវតែអរគុណអុលឡោះអំពីបងប្អូនជានិច្ច ដ្បិតអុលឡោះបានជ្រើសរើសបងប្អូន ឲ្យទទួលការសង្គ្រោះមុនគេ ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ និងដោយបងប្អូនមានជំនឿលើសេចក្ដីពិត។
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។