នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ជនគណនា 16:19 - អាល់គីតាប លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូរេក៏ប្រមូលក្រុមជំនុំទាំងមូលមកទាស់នឹងលោកទាំងពីរ នៅត្រង់ទ្វារចូលត្រសាលជំនុំ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាក៏លេចមកឲ្យក្រុមជំនុំទាំងមូលឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងលោកទាំងពីរ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ពេលនោះ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកឲ្យសហគមន៍ទាំងមូលឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូរេក៏ប្រមូលពួកជំនុំទាំងអស់គ្នា មកទាស់នឹងលោកទាំង២ នៅត្រង់មាត់ទ្វារត្រសាលជំនុំ គ្រានោះ សិរីល្អនៃព្រះយេហូវ៉ាក៏លេចមក ឲ្យពួកជំនុំទាំងអស់ឃើញ។ |
នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។
ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ
ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែលអុលឡោះតាអាឡាបង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះអុលឡោះតាអាឡានឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។
អុលឡោះតាអាឡាចុះមកជាមួយដុំពពក ហើយនៅមាត់ទ្វារជំរំ។ អុលឡោះហៅហារូន និងម៉ារៀម អ្នកទាំងពីរក៏ចូលទៅជិតទ្រង់។
ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។
ពួកគេក៏យកពានម្នាក់មួយៗមកដាក់ភ្លើង និងគ្រឿងក្រអូប ហើយនាំគ្នាទៅឈរនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ជាមួយម៉ូសា និងហារូន។
សហគមន៍លើកគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកជំរំជួបអុលឡោះតាអាឡា នោះស្រាប់តែមានពពកគ្របបាំងជំរំ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាក៏លេចមកដែរ
ពេលនោះ គ្មានទឹកសម្រាប់សហគមន៍ទេ។ ដូច្នេះ ពួកគេក៏លើកគ្នាទៅប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។
ម៉ូសា និងហារូននាំគ្នាចាកចេញពីក្រុមជំអះ ឆ្ពោះទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ្នកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យអ្នកទាំងពីរឃើញ។