ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។
ជនគណនា 15:40 - អាល់គីតាប អ្នករាល់គ្នានឹងនឹកឃើញហ៊ូកុំរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានបរិសុទ្ធជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អ្នករាល់គ្នានឹងនឹកចាំ រួចប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិរបស់យើង ហើយអ្នករាល់គ្នានឹងបានបរិសុទ្ធចំពោះព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នានឹងនឹកឃើញក្រឹត្យវិន័យរបស់យើង ហើយប្រតិបត្តិតាម។ អ្នករាល់គ្នានឹងបានវិសុទ្ធ*ថ្វាយព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឲ្យឯងរាល់គ្នាបាននឹកចាំ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តរបស់អញ ហើយឲ្យបានបរិសុទ្ធសំរាប់ព្រះនៃឯងវិញ |
ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។
«ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីបដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។
សូមជម្រាបមកប្រជារាស្ដ្របរិសុទ្ធ និងបងប្អូនដែលជឿលើអាល់ម៉ាហ្សៀស នៅក្រុងកូឡូស។ សូមអុលឡោះជាបិតារបស់យើង ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន។
អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។