ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 15:25 - អាល់គីតាប

អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នោះអុលឡោះ‌តាអាឡា​នឹង​លើក​លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេត‌នា។ ពួក​គេ​ត្រូវ​យក​គូរបាន​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា សម្រាប់​លុប​លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេត‌នា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សង្ឃ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​គេ ព្រោះ​ជា​កំហុស​ដោយ​អ‌ចេតនា។ គេ​បាន​នាំ​យក​តង្វាយ​របស់​គេ ជា​តង្វាយ​ចម្អិន​ថ្វាយ​ព្រះ‌យេហូវ៉ា និង​តង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​កំហុស​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​សម្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដោយ​អចេតនា។ ពួក​គេ​ត្រូវ​យក​តង្វាយ​ដុត ព្រម​ទាំង​សត្វ​ដែល​ត្រូវ​ធ្វើ​យញ្ញ‌បូជា មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​លុប‌លាង​កំហុស​ដែល​គេ​បាន​ប្រព្រឹត្ត​ដោយ​អចេតនា​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ឲ្យ​ធួន​នឹង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់​គ្នា នោះ​នឹង​បាន​អត់​ទោស​ឲ្យ​គេ ដ្បិត​ការ​នោះ​ជា​ការ​កំហុស តែ​គេ​បាន​យក​ដង្វាយ​គេ​មក​ហើយ គឺ​ជា​ដង្វាយ​ដុត ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប​នៅ​ចំពោះ​យេហូវ៉ា ដោយ​ព្រោះ​ការ​កំហុស​របស់​គេ

សូមមើលជំពូក



ជន‌គណនា 15:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​បណ្តោយ​ឲ្យ​មាត់​របស់​អ្នក នាំ​ខ្លួន​អ្នក​ទាំង​មូល​ឲ្យ​មាន​ទោស ហើយ​ដោះ‌សា​ជា​មួយ​អ៊ីមុាំ​ថា​អ្នក​បាន​សន្យា​ដោយ​ច្រឡំ​ឡើយ។ ធ្វើ​ដូច្នេះ​អុលឡោះ​ខឹង ព្រោះ​តែ​ពាក្យ​សំដី​របស់​អ្នក ហើយ​ទ្រង់​រំលាយ​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ។


អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​‌មុខអុលឡោះ‌តាអាឡា។


គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


គាត់​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


អ៊ីសា​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! សូម​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា។


ផ្ទុយ​ទៅ​វិញ អុលឡោះ​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​អ៊ីសា។


អុលឡោះ​បាន​តំរូវ​ឲ្យ​អ៊ីសា​ធ្វើ​ជា​គូរបាន សម្រាប់​លោះ​អស់​អ្នក​ដែល​មាន​ជំនឿ ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ អុលឡោះ​បង្ហាញ​របៀប​ដែល​ទ្រង់​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត គឺ​ពី​ដើម អុលឡោះ​ពុំ​បាន​ដាក់​ទោស​មនុស្ស​លោក​ដែល​ប្រព្រឹត្ដ​អំពើ​បាប


ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


រីឯ​ជំរំ‌សក្ការៈ​ខាង​ក្នុង​វិញ មាន​តែ​មូស្ទី​ប៉ុណ្ណោះ ដែល​ចូល​ទៅ​បាន​មួយ​ឆ្នាំ​ម្ដង។ គាត់​ត្រូវ​តែ​យក​ឈាម​សត្វ​ចូល​ទៅ​ជូន​អុលឡោះ ដើម្បី​លាង​កំហុស​របស់​ខ្លួន​គាត់​ផ្ទាល់ និង​កំហុស​របស់​ប្រជា‌ជន។


គាត់​បាន​លះបង់​ជីវិត​ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។