ជនជាតិអ៊ីស្រអែលនាំគ្នាចាកចេញពីភ្នំរបស់អុលឡោះតាអាឡា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡានៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។
ជនគណនា 14:44 - អាល់គីតាប ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា និងម៉ូសាពុំបានចាកចេញពីក្នុងជំរំទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ គេនៅតែមានចិត្តមានះឡើងទៅលើចំណុចខ្ពស់ៗរបស់ស្រុកភ្នំ តែហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា និងលោកម៉ូសេ មិនបានចេញពីជំរំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនតាំងចិត្តមានះឡើងទៅលើកំពូលភ្នំ តែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ និងលោកម៉ូសេពុំបានចាកចេញពីក្នុងជំរំទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែគេចេះតែខំឡើងទៅឯកំពូលភ្នំ ដោយអួតអាងវិញ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងម៉ូសេផង មិនបានចេញពីទីដំឡើងត្រសាលឡើយ |
ជនជាតិអ៊ីស្រអែលនាំគ្នាចាកចេញពីភ្នំរបស់អុលឡោះតាអាឡា ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះ គេសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡានៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សម្រាក។
ជនជាតិអាម៉ាឡេក និងជនជាតិកាណានស្ថិតនៅខាងមុខអ្នករាល់គ្នាដូច្នេះ អ្នករាល់គ្នានឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន។ អុលឡោះតាអាឡាមិននៅជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចិត្តចេញពីអុលឡោះ»។
ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាបដោយចេតនា បានសេចក្តីថាគេប្រមាថអុលឡោះតាអាឡា។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។
ម៉ូសាចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់អ៊ីមុាំភីនេហាស ជាកូនរបស់លោកអេឡាសារជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។
ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្តាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។