យ៉ាកកូបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ អេសាវពិសាបាយទឹករួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
ជនគណនា 14:31 - អាល់គីតាប រីឯកូនរបស់អ្នករាល់គ្នាដែលអ្នករាល់គ្នាពោលថា គេនឹងត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាមិនព្រមទទួលយក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាបានពោលថា គេនឹងក្លាយទៅជារំពាដល់គេ នោះយើងនឹងនាំពួកគេចូលវិញ ហើយពួកគេនឹងស្គាល់ស្រុកដែលអ្នករាល់គ្នាបានស្អប់ខ្ពើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា គេនឹងត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងនោះ យើងនឹងនាំពួកគេចូលទៅក្នុងស្រុក ហើយពួកគេនឹងស្គាល់ស្រុក ដែលអ្នករាល់គ្នាមិនព្រមទទួលយក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងកូនតូចៗរបស់ឯងរាល់គ្នា ដែលឯងបានថា វានឹងទៅជារំពាដល់គេ នោះអញនឹងនាំវារាល់គ្នាចូលវិញ ហើយវានឹងបានស្គាល់ស្រុកនោះ ដែលឯងរាល់គ្នាមិនបានទាំងរាប់អានផង |
យ៉ាកកូបយកនំបុ័ង ព្រមទាំងសម្លសណ្តែកក្រហម មកជូនគាត់ពិសា។ អេសាវពិសាបាយទឹករួចចាកចេញទៅ។ គាត់បានមាក់ងាយសិទ្ធិរបស់ខ្លួនជាកូនច្បង។
កូនចៅរបស់ពួកគេក៏ចូលទៅកាន់កាប់ទឹកដី ទ្រង់បានបង្ក្រាបជនជាតិកាណាន ជាអ្នកស្រុកនោះ នៅមុខពួកគេ ទ្រង់បានប្រគល់ជនជាតិនោះ ទាំងស្ដេច ទាំងប្រជាជន មកក្នុងកណ្ដាប់ដៃរបស់ពួកគេ ដើម្បីឲ្យពួកគេប្រព្រឹត្តតាមអំពើចិត្ត។
បន្ទាប់មកទៀត ពួកគេចង់បដិសេធ មិនចូលទៅក្នុងទឹកដីដ៏សម្បូណ៌សប្បាយ ពួកគេពុំព្រមជឿបន្ទូលរបស់អុលឡោះតាអាឡាទេ
ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ
អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។
យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
ហេតុអ្វីបានជាអុលឡោះតាអាឡានាំពួកយើងចូលទៅក្នុងស្រុកនោះ ដើម្បីឲ្យពួកយើងស្លាប់ដោយមុខដាវដូច្នេះ? ប្រពន្ធ និងកូនតូចៗរបស់យើងមុខជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកគេមិនខាន។ ហេតុនេះ គួរតែពួកយើងវិលត្រឡប់ទៅស្រុកអេស៊ីបវិញ ប្រសើរជាង»។
ក្នុងចំណោមជនជាតិអ៊ីស្រអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលម៉ូសា និងអ៊ីមុាំហារូនបានជំរឿនលើកមុននៅវាលរហោស្ថានស៊ីណៃឡើយ
“មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ”»។
រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នា ដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។
អុលឡោះតាអាឡាបាននាំកូនចៅរបស់ពួកគេឲ្យចូលស្រុកជំនួសពួកគេវិញ។ យ៉ូស្វេធ្វើពិធីខតាន់ឲ្យអ្នកទាំងនេះ ព្រោះតាមផ្លូវពួកគេពុំទាន់បានទទួលពិធីខតាន់នៅឡើយ។