នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ជនគណនា 14:10 - អាល់គីតាប ពេលនោះសហគមន៍ទាំងមូល គិតគ្នាបំរុងយកដុំថ្មគប់សម្លាប់ពួកគាត់ ប៉ុន្តែ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមក នៅលើជំរំជួបអុលឡោះតាអាឡាឲ្យជនជាតិអ៊ីស្រអែលទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ក្រុមជំនុំទាំងមូលគិតគ្នាបម្រុងនឹងយកដុំថ្មគប់សម្លាប់ពួកគេ។ ពេលនោះ សិរីល្អរបស់ព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ សហគមន៍ទាំងមូលគិតគ្នាបម្រុងយកដុំថ្មគប់សម្លាប់ពួកលោក ប៉ុន្តែ សិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅលើពន្លាជួបព្រះអង្គ ឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ឃើញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកជំនុំទាំងអស់ក៏ប្រាប់គ្នាថា ចូរចោលគេនឹងថ្មទៅ តែសិរីល្អនៃព្រះយេហូវ៉ាបានលេចមកក្នុងត្រសាលជំនុំ ឲ្យពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាឃើញ។ |
នៅពេលដែលហារូនកំពុងតែនិយាយទៅកាន់សហគមន៍អ៊ីស្រអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថានឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកនៅក្នុងពពក។
ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។
ម៉ូសាស្រែកអង្វរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវធ្វើដូចម្តេចចំពោះប្រជាជននេះ? បន្តិចទៀតពួកគេនឹងយកដុំថ្មគប់សម្លាប់ខ្ញុំជាពុំខាន»។
ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។
ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ
លោកកូរេ ប្រមូលបក្សពួករបស់គាត់មកឈរទល់មុខនឹងអ្នកទាំងពីរ នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យសហគមន៍ទាំងមូលឃើញ។
សហគមន៍លើកគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន ប៉ុន្តែ ពេលពួកគេបែរមុខទៅរកជំរំជួបអុលឡោះតាអាឡា នោះស្រាប់តែមានពពកគ្របបាំងជំរំ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាក៏លេចមកដែរ
ម៉ូសា និងហារូននាំគ្នាចាកចេញពីក្រុមជំអះ ឆ្ពោះទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ អ្នកទាំងពីរក្រាបចុះ អោនមុខដល់ដី ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យអ្នកទាំងពីរឃើញ។
«អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកណាពី និងយកដុំថ្មគប់សម្លាប់អស់អ្នកដែលអុលឡោះបានចាត់ឲ្យមករកអ្នករាល់គ្នា។ ច្រើនលើកច្រើនសាមកហើយដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។
គ្មានណាពីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា អ្នកដ៏សុចរិតនឹងមក។ ឥឡូវនេះ អស់លោកបានចាប់គាត់នោះបញ្ជូនទៅឲ្យគេ ហើយអស់លោកសម្លាប់គាត់ថែមទៀតផង។
នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូរអាថា៖ «អ៊ីសាជាអម្ចាស់អើយសូមទទួលវិញ្ញាណរបស់ខ្ញុំផង!»។
ពេលនោះ ទតមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយគាត់គិតគ្នាចង់យកដុំថ្មគប់សម្លាប់គាត់ ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់របស់ទត ប្រទានឲ្យគាត់មានកម្លាំងចិត្តឡើងវិញ។