ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 11:3 - អាល់គីតាប

គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេរ៉ា» ដ្បិត​ភ្លើង​របស់អុលឡោះ‌តាអាឡា​បាន​ឆេះ​បំផ្លាញ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ព្រោះ​ភ្លើង​រប​ស់​ព្រះ‌យេហូវ៉ា​បាន​ឆេះ​នៅ​កណ្ដាល​ពួកគេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «តាបេ‌រ៉ា» ដ្បិត​ភ្លើង​របស់​ព្រះ‌អម្ចាស់​បាន​ឆេះ​បំផ្លាញ​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ពី​ព្រោះ​ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ក្នុង​ពួក​គេ។

សូមមើលជំពូក



ជន‌គណនា 11:3
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អុលឡោះ‌តាអាឡា​ឮ​ពាក្យ​របស់​ពួក​គេ ទ្រង់​ខឹង​ក្រៃ‌លែង ទ្រង់​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​យ៉ាកកូប ទ្រង់​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល


ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?


មាន​ភ្លើង​ចេញ​មក​ពីអុលឡោះ‌តាអាឡា ឆេះ​កំទេច​មនុស្ស​ទាំង​ពីរ​រយ​ហា‌សិប​នាក់ ដែល​ចូល​ទៅ​ជូន​គ្រឿង​ក្រអូប​នោះ​ដែរ។


នៅ​តាបេ‌រ៉ាឃ នៅ​ម៉ាសា និង​នៅ​គីប្រូត–ហាតាវ៉ា អ្នក​រាល់​គ្នា​ក៏​បាន​ធ្វើ​ឲ្យអុលឡោះ‌តាអាឡា​ខឹង​ដែរ។