ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 1:16 - អាល់គីតាប

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ក្រុម​ជំនុំ សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន និង​ជា​មេ​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ហៅ​ពី​ពួក​ជំនុំ​មក សុទ្ធ​តែ​ជា​កំពូល​លើ​ពូជ​អំបូរ​នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន គឺ​ជា​មេ​លើ​ទាំង​ពាន់ៗ​នៃ​សាសន៍​អ៊ីស្រាអែល

សូមមើលជំពូក



ជន‌គណនា 1:16
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង​តាំង​ពួក​គេ ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។


ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល គាត់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព ហើយ​តែង​តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។


អុលឡោះ​នឹង​បោះ​បង់​ចោល ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​រយៈ​សិន រហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​សំរាល​បុត្រ។ ពេល​នោះ បង​ប្អូន​របស់​បុត្រ ដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នា ជា​មួយ​កូន​ចៅ​អ៊ីស្រ‌អែល​វិញ។


អហ៊ីរ៉ា​ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។


ម៉ូសា និង​ហារូន​បាន​នាំ​អស់​អ្នក​ដែល​មាន​រាយ​នាម​ខាង​លើ​នេះ​មក


ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជា‌ជន។


ប្រសិន​បើ​គេ​ផ្លុំ​ត្រែ​មួយ ពួក​មេ​ដឹក​នាំ និង​ពួក​មេ‌ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ត្រូវ​ប្រមូល​គ្នា​នៅ​ជុំវិញ​អ្នក។


យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


អ្នក​ទាំង​នោះ​លើក​គ្នា បះ​បោរ​ប្រឆាំង​នឹង​ម៉ូសា​ដោយ​មាន​ជន‌ជាតិ​អ៊ីស្រ‌អែល​ពីរ​រយ​ហាសិប​នាក់ ដែល​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ និង​ជា​តំណាង​សហគមន៍ ហើយ​ជា​អ្នក​មាន​ឈ្មោះ​ល្បី​ជួយ​គាំ​ទ្រ​ផង។


កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ជា​តំណាង​របស់​ប្រជា‌ជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​ម៉ូសា និង​ហារូន​នៅ​គ្រា​ដែល​គេ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់ មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​នានា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «អុលឡោះ‌តាអាឡា​បង្គាប់​មក​ដូច​ត​ទៅ:


ពេល​នោះ ពួក​មេ​ដឹក​នាំ​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​នានា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​ជូន​ជំនូន។ អ្នក​ទាំង​នោះ​ជា​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ដែល​បាន​ចូល​រួម​ជំរឿន​ប្រជា‌ជន។


ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង​តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហាសិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តំរួត មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


លោក​គេឌាន​ឆ្លើយ​ថា៖ «អុលឡោះ​ជាអម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​អំបូរ​របស់​ខ្ញុំ​ខ្សត់​ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ទៀត​សោត ក៏​ខ្ញុំ​ក្មេង​ជាង​គេ​ដែរ»។


ស្តេច​បាន​បញ្ជា​ទៅ​កាន់​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​ពុន‌យ៉ាមីន​អើយ! ចូរ​ស្តាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្តល់​ដី​ស្រែ និង​ចម្ការ​ទំពាំង​បាយ​ជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង​ពល​ធំ និង​មេ​បញ្ជា​ការ​កង​ពល​តូច ឬ​ទេ?


ចូរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ ហើយ​ស៊ើប​អំពី​កន្លែង​ទាំង​ប៉ុន្មាន​ដែល​វា​ធ្លាប់​ពួន រួច​ត្រឡប់​មក​រក​យើង​វិញ ដោយ​នាំ​ពត៌‌មាន​ច្បាស់​លាស់​មក​ផង នោះ​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា។ ប្រសិន​បើ​វា​នៅ​ក្នុង​ស្រុក​មែន​នោះ យើង​នឹង​រក​វា​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​យូដា រហូត​ទាល់​តែ​បាន​ឃើញ»។